ពិតណាស់ថា ការគេងបានគ្រប់គ្រាន់ អាចជួយឱ្យអ្នកមានសុខភាពល្អ និងទទួលបាន អារម្មណ៍ស្រស់ថ្លាពេលអ្នកភ្ញាក់ពីដំណេក ។
តើអ្នកចង់ដឹងទេថា គួរធ្វើដូចមេ្ដចខ្លះទើបអាច ឱ្យអ្នកអាចគេងលក់ស្រួលនោះ?
ខាងក្រោម នេះជាអាហារធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់ ៖
១-សណ្ដែកដី
មានផ្ទុកនូវជាតិនិាចិន ដែលជាសារ ធាតុចិពា្ចឹមដ៏មានអត្ថប្រយោជន៍សម្រាប់សុខ ភាពអាចជួយដល់អ្នកមានបពា្ហាពិបាកគេង ឬ គេងមិនលក់ឱ្យប្រែមកជាទទួលបានដំណេក ស្កប់ស្កល់វិញ ។
២-ទឹកដោះគោក្ដៅឧណ្ហៗ
អ្នកប្រហែលជាធ្លាប់បានដឹងហើញថា ការផឹកទឹកដោះគោក្ដៅឧណ្ហៗមុនពេលចូលគេង អាចជួយជំរុញដល់ការគេងលក់របស់អ្នកបាន ចាប់រហ័ស ។ ដោយសារកម្រិតជាតិកាល់ស្យូម ដ៏ល្អក្នុងទឹកដោះគោអាចជួយឱ្យខួរក្បាលផលិត ជាតិមេឡានីនដើម្បីគ្រប់គ្រងវដ្ដនៃការគេង និងការភ្ញាក់របស់អ្នកបានយ៉ាងប្រសើរ ។
៣-ផ្លែទំពាំងបាយជូ
របបអាហារចុងក្រោយដែលអ្នកគួរ តែពិចារណាបរិភោគមុនពេលចូលគេងនោះ គឺផ្លែទំពាំងបាយជូរដែលវាជាផ្លែឈើមួយប្រ ភេទអាចជួយជំរុញឱ្យអ្នកឆាប់គេងលក់និងមាន ដំណេកស្កប់ស្កល់ ៕