ខណៈនេះអគ្គិភ័យកំពុងឆាបឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ នៅក្បែរស្ពានអាកាសក្បាលថ្នល់(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ទុស្សេបង្គោលភ្លើងបណ្ដោយឱ្យមានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង២០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ នៅក្បែរស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

អគ្គីភ័យកំពុងឆាប់ឆេះនេះគឺបណ្តាលមកពីទុស្សេបង្គោលភ្លើង និងកំពុងតែអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន២គ្រឿងទើបពន្លត់បានទាំងស្រុង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយៗចេញពីបង្គោលខាងលើដោយអណ្តាតភ្លើងតិចៗបានបង្កអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើការនៅក្នុងនោះហើយបានទំនាក់ទំនងទៅនរគបាលមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លើងទើបពន្លត់ក៏បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យតែប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់តែ ២គ្រឿងក៏បាញ់ពន្លត់ភ្លើងទៅហើយ។

ប្រភពបានឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលមកពីទុស្សេបង្គោលភ្លើង តែមិនបណ្ដាលឲ្យមនុស្សណារងរបួសនោះទេ ប៉ុន្តែបានបណ្ដាលឲ្យខូចខាតសម្ភារៈទាំងស្រុងោះ៕

AoCyW_GrUSL801ERYf7xHeRRKRZTBvwZtx_QFPVqRsh4

ArGG_g7hRXo4pPF5CMf5CIsB4aZM2okpJXn03MLTKh1H

https://www.facebook.com/nkdnews/videos/524170094409396/

...

ដោយ៖ សរស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print