ក្រុមហ៊ុនអចលនទ្រព្យរបស់ថៃ ដែលបានចុះបញ្ជីគ្រោងនឹងត្រៀមរៀបចំថវិកាវិនិយោគដែលមានតម្លៃ៦០ពាន់លានបាតដើម្បីទិញដីនៅក្នុងឆ្នាំនេះសម្រាប់ អភិវឌ្ឍគម្រោងគេហដ្ឋាននិងការវិនិយោគបរទេស រហូតដល់ចុងឆ្នាំនេះ។
ភាគច្រើននៃក្រុមហ៊ុនទាំងនោះ បានសម្តែងភាពជឿជាក់ថា ទីផ្សារអចលនទ្រព្យក្នុងស្រុកនឹងចាប់ផ្តើមកើនឡើងក្នុងជំហានថ្មីមួយក្នុងឆ្នាំនេះដោយសារតែការវិនិយោគរបស់រដ្ឋាភិបាលនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។
លោកThongma Vijitpon- gpun ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន អចលនទ្រព្យPruksa Real Estate បានមានប្រសាសន៍ថា យើងបានគ្រោងរៀបចំថវិកាវិនិយោគប្រហែលជា១៤ពាន់លានបាតក្នុងឆ្នាំនេះដើម្បីទិញដីដែលស្ថិតក្រោមការអភិវឌ្ឍគម្រោងគេហដ្ឋាននៅ ក្នុងឆ្នាំនេះនិងឆ្នាំក្រោយ ពីព្រោះយើង សង្ឃឹមថា ទីផ្សារអចលនទ្រព្យក្នុងស្រុកនឹងរក្សាកំណើនប្រចាំឆ្នាំចន្លោះពី៥ទៅ៧ភាគរយរហូតដល់ឆ្នាំ២០២០។
លោកបានបន្ថែមទៀតថា នេះដោយសារតែយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការពង្រីកការវិនិយោគនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា គម្រោងផ្លូវនៅ ក្នុងទីក្រុងបាងកក ជាយក្រុងនិងគម្រោងប្រព័ន្ធផ្លូវដែកជាច្រើនទៀត។
យើងសង្ឃឹមថា នេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការទិញដីដែល កំពុងតែធ្វើការអភិវឌ្ឍសម្រាប់ការអភិវឌ្ឍ
ខណៈពេលនេះដែរក្រុមហ៊ុនអចលន ទ្រព្យ Land & Houses បានបោះ ទុនវិនិយោគប្រមាណជា១៤ពាន់លានបាត ពោលគឺពាក់កណ្តាលត្រូវបានចំណាយទៅលើការទិញដីនិងនៅសល់ចំណាយទៅលើការទិញនិងជួសជុលគម្រោង អាផាតមិន និងសណ្ឋាគារនៅក្នុងទីក្រុង ThoglorនិងPattayaជាដើម ។
បើទោះបីជាយើងបានប៉ាន់ស្មានថាទីផ្សារអចលនទ្រព្យក្នុងឆ្នាំនេះនឹងកើនឡើងចន្លោះ១ភាគរយ និង២ភាគរយក៏ ដោយក៏យើងចាំបាច់ត្រូវតែធ្វើការវិនិយោគដើម្បីទិញដីក្នុងការបម្រើតម្រូវការពាណិជ្ជកម្មរបស់យើងក្នុងឆ្នាំនេះ និងឆ្នាំក្រោយទាំងនៅក្នុងទីក្រុងបាងកកនិងខេត្តជាច្រើន ផ្សេងទៀតដែរ។
លោក Naporn Suthorn- chitchroen ប្រធានក្រុមហ៊ុន Land & Houses បានមានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលចាប់ផ្តើមវិនិយោគនៅក្នុងហេដ្ឋារចនាសម្ព័ន្ធនៅពាក់កណ្តាលទី២នៃឆ្នាំនេះ តម្លៃដីនៅទីក្រុងបាងកក និង ខេត្តជាច្រើនទៀតនឹងចាប់ផ្តើមកើនឡើង។ ដូចនេះវាជាពេលវេលាដ៏ល្អក្នុងការទិញដីដើម្បីធ្វើការវិនិយោគនៅក្នុងឆ្នាំនេះ និង ឆ្នាំក្រោយ ។
ក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីនិងមិនបានចុះបញ្ជីនោះកំពុងតែគ្រោង ទិញដីដើម្បីអភិវឌ្ឍន៍គេហដ្ឋាន ។ ការវិនិយោគរួមរបស់ពួកគេមានប្រហែលជា៦០ ពាន់លានបាត ៕