តើផ្លែប៊ឺរមានសារប្រយោជន៍អ្វីខ្លះដល់សុខភាព?

ចែករំលែក៖

bor (1)

 

 

 

Isolated image of fresh avocados.

ប៊ឺរអាចជួយព្យាបាលអាការៈបេ្រះបបូរ​​មាត់​ និងជាឱសថជួយថរែក្សាសមស្រ់ឲ្យសស្រ់ស្អាត ជាពិសេសចំពោះផ្ទៃមុខនិងសក់។

ខាងក្រោមនេះជាវិធីសាស្ដ្រប្រើប៊ឺរ ៖

ជាភ្នាក់ងារលាងជម្រះស្បែក

លាបប៊ឺរលើផ្ទៃមុខដើម្បីធ្វើឱ្យស្បែក លើផ្ទៃមុខរបស់អ្នកសរលោង ។ ប្រើបឺរពីរ ដំណក់ម៉ាស្សាលើផ្ទៃមុខរបស់អ្នកមុនពេល ងូតទឹក ។

ជាក្រែមរលោង
បបូរមាត់ស្ងួតត្រូវការក្រែមរលោង ប៉ុន្ដែអ្នកអាចប្រើប៊ឺរជំនួសបាន ។ ប្រើប៊ឺរ ២-៣ ដំណក់ជូតលើបបូរមាត់របស់អ្នករៀងរាល់ ពេលល្ងាចមុនពេលចូលគេង ។ បបូរមាត់របស់ អ្នកនឹងប្រែជាទន់ហើយមានជាតិសំណើមល្អ ។

ជាឱសថព្យាបាលសក់បែកចុង
យកប៊ឺរ ១ស្លាព្រាកាហេ្វដុតកម្ដៅ រួច លាបលើសក់បែកចុងរបស់អ្នក ។ ក្រោយពេល រយៈពេល១ម៉េាងលាងសម្អាតវាចេញ ។

ព្យាបាលស្នាមរង្វង់ខ្មៅក្រោមភ្នែក
ការគេងបានតិច អាចបណ្ដាលឱ្យ កើតមានស្នាមរង្វង់ខ្មៅក្រោមភ្នែករបស់អ្នក ។ សាកល្បងម៉ាស្សាស្បែកក្រោមភ្នែករបស់អ្នក ដោយប្រើប៊ឺរ១ដំណក់តូចជារៀងរាល់យប់មុន ពេលចូលគេង ។ ក្រោយពេលភ្ញាក់ពីគេង លាងសម្អាតផ្ទៃមុខចេញ ។

ជួយលាងជម្រះគ្រឿងតុបតែងមុខ
យកក្រណាត់ធ្វើពីកប្បាសទៅបន្ដក់ ប៊ឺរ ២-៣ដំណក់ ចូលរួចជូតលើស្បែកជុំវិញ ភ្នែករបស់អ្នក ។ គ្រឿងតុបតែងលើផ្ទៃមុខ របស់អ្នកនឹងត្រូវជម្រះដោយការប្រើប៊ឺរ ។

ជាអ្នកផ្ដល់សំណើម
បពា្ឈប់ការប្រើក្រែមផ្ដល់សំណើម គីមីរបស់អ្នក ។ ជារៀងរាល់ព្រឹក មុនអ្នកចូល ទៅងូតទឹក យកប៊ឺរ១ស្លាបព្រាកាហេ្វម៉ាស្សាលើ ស្បែករបស់អ្នក ។ វានឹងជួយឱ្យស្បែករបស់ អ្នកទន់និងមានជាតិសំណើម ។

ជាម៉ាស់បិតមុខ
យកម្សៅបេសាន (besan) ១ស្លាប ព្រាកាហេ្វលាយជាមួយនឹងប៊ឺរ២-៣ដំណក់ព្រម ទាំងទឹកដោះគោដើម្បីឱ្យវាមានរាងខាប់ៗបន្ដិច រួចលាបលើផ្ទៃមុខរបស់អ្នកហើយរង់ចាំរយៈ ពេល១៥នាទី ។

...

ផ្ដល់សំណើមដល់សរសៃសក់
យកបេ្រងអូលីវ ២-៣ដំណក់លាយ ជាមួយនឹងប៊ឺរក្ដៅ ២-៣ដំណក់ ។ ដំបូងត្រូវ យកវាម៉ាស្សាលើស្បែកក្បាលជាមុនសិន បន្ទាប់ មកលាបលើសក់ក្បាលទាំងមូល ។ អ្នកអាច លាងជម្រះចេញក្រោយរយៈពេល ១៥នាទី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print