ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សាលាឧទ្ធរណ៍ច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់អតីតឧត្តមសេនីយ៍ផ្កាយ២ តាន់ ឫទ្ធី ពាក់ព័ន្ធនឹងរឿងឆបោកលុយរាប់លានដុល្លារ។
ការសម្រេចច្រានចោលនេះធ្វើឡើងក្រោយពេលដែលតុលាការសាលាដំបូងភ្នំពេញ បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់ឧត្តមសេនីយ៍ ដ៏មហិមា នេះកាលពីថ្ងៃទី១៧ កុម្ភៈ ២០១៦ កន្លងទៅផងដែរ។ ជនជាប់ចោទ តាន់ ឫទ្ធី ត្រូវជាប្អូនរបស់លោក តាន់ សេងហាក់ ដែលត្រូវបានតុលាការធ្វើការផ្ដន្ទាទោសផងដែរ ក្នុងបទល្មើសជាច្រើនករណីកន្លងមក៕
https://www.facebook.com/samret.lok/videos/610576239094932/
...
ដោយ៖ សុខ ខេមរា