មុននេះបន្តិច មានករណីភ្ញាក់ផ្អើល ខណៈភរិយាលោកឧកញ៉ា ឌូង ឆាយ បានប្រកាសលែងលះស្វាមីជាសាធារណៈដោយអ្នកទាំង២ឯកភាពគ្នា

ចែករំលែក៖

ភ្នំពេញ៖ នៅមុននេះប្រហែលជា៣ ម៉ោងមុន គឺនៅម៉ោង៤រសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម facebook មានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈភរិយា ជាទីស្រលាញ់ ដ៏ស្រស់សោភា វ័យក្មេង របស់ឧកញ៉ាឌួង ឆាយ បានចេញមុខប្រកាសលើហ្វេសប៊ុករបស់ខ្លួន ទាក់ទងទៅនឹងរឿងលែងលះស្វាមី។
ម្ចាស់ account ឈ្មោះ Deth Malina ដែលគេដឹងថាជាភរិយារបស់ឧកញ៉ា ឌួង ឆាយ បានសរសេរយ៉ាងដូច្នេះថា, សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ​ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហេីយអញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយហេីយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ🙏🏻🙏🏻🙏🏻 13.12.2020 Deth Malina។
បន្ទាប់ពីបង្ហោះសារខាងលើនេះ មហាជនមជ្ឈដ្ឋានទូទៅ ពិសេសអ្នកនិយមលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក បង្កើនការងើយឆ្ងល់យ៉ាងខ្លាំង ហេតុអ្វីក៏ស្នេហាដ៏មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាអ្នកមានចិត្តធម៍១រូប ត្រូវបានបែកបាក់គ្នាត្រឹមមួយពព្រិចភ្នែក តើការឡើងដោយសាររឿងអ្វី , ? គេនៅតែមានចម្ងល់ថា , តើជាការពិត អាខោនរបស់ភរិយាឧកញ៉ាឌួងឆាយ ឬអាខោនត្រូវបានគេ Hakeចូល។
ក្នុងករណីនេះ អង្គភាព នគរដ្រេហ្គន មិនទាន់ទទួលបាននូវករណីពិស្ដារណាមួយ ពីភាគីទាំងពីរដោយផ្ទាល់ឡើយ។ ម្យ៉ាងទៀតរឿងជីវិតប្ដីប្រពន្ធ គឺចង្កៀងផ្ទះអ្នកណា ភ្លឺតែផ្ទះអ្នកនោះទេ។
ចំពោះព័ត៌មានលំអិត អង្គភាព នគរដ្រេហ្គន នឹងបន្តផ្សាយជូននៅពេលក្រោយ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print