អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅថ្ងៃអាទិត្យបានជួបប្រជុំជាមួយអភិបាលរដ្ឋទាំង១៩ ស្តីពីវិធានការទប់ស្កាត់ការឆ្លងកូវីដ១៩ លើកទីពីរ ដោយមានអ្នកឆ្លងកើនឡើងខ្ពស់ រយៈពេល កន្លងមក។
ដោយមិនអាចទប់ស្កាត់រលកទីពីរនៃការឆ្លងកូវីដ១៩ បាន រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តបិទ តឹងតែង ជាងមុន ដោយខ្លាចក្នុងរដូវចូលឆ្នាំនេះ កូវីដ១៩ ឆ្លងរាលដាលកាន់តែខ្លាំង លើសពីសមត្ថភាពគ្រប់គ្រង ។ អធិការបតី Angela Merkel បានប្រកាសថា សាលារៀន ទីតាំងមិនសំខាន់ គឺត្រូវបិទទ្វារចាប់ពីថ្ងៃ ពុធទី១៩ខែធ្នូឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែមករាឆ្នាំ២០២១។
សកម្មភាពខាងលើកើតឡើងក្រោយពេលដែលអាល្លឺម៉ង់មានករណីឆ្លង កូវីដ១៩ កើនឡើងដល់ទៅជិត៣ម៉ឺននាក់ក្នុងមួយថ្ងៃ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រទេសនេះ។ កន្លងមកអាល្លឺម៉ង់ បានបិទ ក្លឹប រោងភាពយន្ត សារមន្ទីរ មជ្ឈមណ្ឌលកីឡា …ប៉ុន្តែមិនទាន់គ្រប់គ្រាន់ដើម្បីទប់ស្កាត់ការឆ្លងនៅឡើយទេ។ ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានបញ្ជាក់ថា «យើងចាំបាច់ត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩។
អាល្លឺម៉ង់គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើនដែលទទួលបានជោគជ័យក្នុងការផលិតវ៉ាក់សាំង ប្រឆាំងកូវីដ១៩ ។ វ៉ាក់សាំងផលិត ដោយប្រទេសអាមេរិក Pfizer និងអាល្លឺម៉ង់ BioNTech មានប្រសិទ្ធភាពជាង ៩៥ភាគរយ ហើយបច្ចុប្បន្ន ប្រទេសអង់គ្លេស កាណាដា បារ៉ែន អាមេរិក បានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ ។ ដោយឡែកប្រទេសអាល្លឺម៉ង់ មិនទាន់ កំណត់ពេលវេលា ដែលនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅឡើយទេ៕
រូបភាព៖ REUTERS