លោកបៃឌិនចេញបញ្ជាឲ្យ បោសសម្អាតសេតវិមាន មិនឲ្យមានអ្វីសេសសល់ពីលោកត្រាំឡើយ

ចែករំលែក៖

លោកបៃឌិន បានស្នើដល់សេតវិមាន ឲ្យរៀបចំបោសម្អាត រុះរើ មិនឲ្យមានស្លាកស្នាមណាមួយរបស់លោកត្រាំ នៅទីនេះឡើយ។
សារព័ត៌មាន Daily Mail នៅថ្ងៃតី១៣ខែធ្នូបានផ្សាយថា លោកបៃឌិន ត្រៀមលក្ខណៈបញ្ជូនឥវ៉ាន់ទៅកាន់ សេតវិមានដែលមានទំហំ ៥១០០ ម៉ែត្រការ៉េ ក្រោយពិធីឡើងកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១។ លោកបៃឌិនស្នើឲ្យ សម្លាប់មេរោគ នៅក្នុងបន្ទប់ទាំង១៣២ បន្ទាប់ក្នុងអាគារសេតវិមាន ។
អ្នកប្រវតិ្តសាស្ត្រសេតវិមាន លោកស្រី Kate Andersen Brower បានបញ្ជាក់ថា «បុគ្គលិក៩៥នាក់ ត្រូវតែវេចខ្ចប់ សម្ភារៈរបស់លោកត្រាំ បញ្ជូនចេញ ដើម្បីបញ្ជូនសម្ភារៈ របស់លោកបៃឌិន ចូលទៅកាន់សេតវិមានវិញ។ នៅសេតវិមាននឹងផ្លាស់ប្តូរតាមចំណូលចិត្តរបស់លោកបៃឌិន។ លោកបៃឌិន និងភរិយាអាចនឹងជ្រើសរើសគ្រឿងសង្ហារឹមថ្មី ដែលមាននៅក្នុងឃ្លាំង។
សមាជិកក្រុមផ្ទេរអំណាចរបស់លោកបៃឌិន បានលើកឡើងថា «ក្នុងរដ្ឋាភិបាលរបស់លោកត្រាំ មានអ្នកឆ្លងកូវីដ១៩ ដូច្នេះ សម្ភារទាំងអស់គឺត្រូវតែប្តូរថ្មី និងសម្អាតដោយ ថ្នាំកម្ចាត់មេរោគ»។
នៅពេលនេះលោកត្រាំ នៅមិនព្រម ទទួលស្គាល់ពីការបរាជ័យរបស់ខ្លយននៅឡើយ។ លោកត្រាំខឹងយ៉ាងខ្លាំងក្រោយតុលាការកំពូល ច្រានចោលពាក្យបណ្តឹង ទាមទារប្រែក្រឡាសលទ្ធផលបោះឆ្នោត៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print