ភ្នំពេញ ៖ បុរសពីរនាក់បានរងរបួសធ្ងន់និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនគេចពីគេដេញវៃហេីយជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៨៣ ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពពីមិត្តភ័ក្តជនរងគ្រោះដែលរងរបួសធ្ងន់បានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុពួកគេជិះម៉ូតូពីរគ្រឿងមានគ្នាបីនាក់ ដោយជនរងគ្រោះពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM-1507 ធ្វេីដំណេីរតាមផ្លូវម៉ៅសេទុង ខណៈនោះក៏ជនមិនស្គាល់មុខជាច្រេីននាក់ជិះម៉ូតូដេញវ៉ៃពួកគេ ធ្វេីឲ្យពួកគេខ្លាចវ៉ៃប្លន់យកម៉ូតូក៏នាំគ្នាជិះគេចយ៉ាងលឿនហេីយជ្រុលទៅបុករថយន្តម៉ាក Toyota Prius ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AV-0624 ដែលធ្វេីដំណេីរបញ្ច្រាស់គ្នាហេីយឆ្លងផ្លូវ ចំពីចហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ ចំណែកម៉ូតូបានបាក់កាំ និងកម៉ូតូ រីឯរថយន្តបានបែកកង់មុខនិងកញ្ចក់ ខូចខាតយ៉ាងដំណំផងដែរ ។
ក្រោយកេីតហេតុភ្លាមៗ ជនរងគ្រោះទាំងពីរនាក់ខាងលេីត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន ដឹកយកទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះជីវិត ។ ដោយឡែករថយន្តនិងម៉ូតូ(វត្ថុតាង)ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ