ចេញពីផឹកស៊ីជិះម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

​ ភ្នំពេញ ៖​ យុវជនពីរនាក់ក្នុងចំណោមម្នាក់ស្លាប់គួរឲ្យអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់​ បន្ទាប់ពីរជិះម៉ូតូជ្រុលទៅបុក និងខឿនផ្លូវពេញទំហឹងបណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ។

ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ១២ និង ២០ នាទីយប់ឈានចូលថ្ងៃចន្ទទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង​ មុខនិងកងរាជអាវុតហ្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ សពជនរងគ្រោះ ឈ្មោះ ប៉ិន ដាវីត ភេទប្រុស អាយុ ២០ ឆ្នាំ ជាង មុខរបអ្នកដឹកញ្ជូន មានទីលំនៅក្នុងភូមិរក្សជ័យ ឃុំ រក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង។ ចំណែកឯនាក់រួមដំណើរវិញនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

​ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុខាងលើបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ
1GY -15 27 ធ្វើដំណើក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុផ្លូវកោងផងនោះ ក៏ជ្រុលទៅបុកនឹងខឿនផ្លូវដួលម៉ូតូអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

​ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការគ្នាជាមួយនិងជំនាញចុះមកដល់រួចក៏ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ធានខណ្ឌមានជ័យរង់ចាំសាច់ញ្ញាណយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ។  ចំណែកសពត្រូវបានរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print