កូរ៉េខាងត្បូង រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ជាង១នាក់ ខណៈចាប់ផ្ដើមប្រយុទ្ធប្រឆាំងរលកកូវីដឆ្លងទី៣

ចែករំលែក៖

អន្តរជាតិ៖ កូរ៉េខាងត្បូង ខណៈចាប់ផ្ដើមប្រយុទ្ធប្រឆាំងរលកឆ្លងទី៣ នៃជំងឺកូវីដ១៩ ស្រាប់តែនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េខាងត្បូង បានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មី ១០៣០ករណី ហើយនេះជាករណីឆ្លងប្រចាំថ្ងៃខ្ពស់រយៈពេលពីរថ្ងៃជាប់គ្នា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េខាងត្បូង បានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងទាំង១០៣០ករណីថ្មីអ្នកជំងឺ១០០២នាក់ជាករណីឆ្លងសហគមន៍។ បូកទាំងករណីឆ្លងថ្មីនេះ ករណីឆ្លងសរុបក្នុងប្រទេសនេះឡើងដល់ ៤២ ៧៦៦ករណី ជាមួយអ្នកស្លាប់ ៥៨០នាក់។

បើតាមនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Chung Sye-kyun បានអះអាងនៅថ្ងៃទី១២ ខែធ្នូថា ការបង្កើនការរឹតបណ្ដឹងលើវិធានការគម្លាតសុវត្ថិភាពទៅដល់កម្រិតខ្ពស់បំផុត នឹងមិនអាចចៀសផុតឡើយ ប្រសិនបើការឆ្លងរាលដាលនៅតែបន្ត។ បើកើតឡើងមែននោះ នេះនឹងក្លាយជាការបិទប្រទេសទីមួយសម្រាប់ប្រទេសអាស៊ីដែលមានសេដ្ឋកិច្ចលំដាប់លេខ៤នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters

សូមជម្រាបថា រដ្ឋាភិបាល កូរ៉េខាងត្បូង កន្លងទៅត្រូវបានលើកសរសើរសម្រាប់ភាពជោគជ័យក្នុងការរាំងខ្ទប់ជំងឺកូវីដ១៩ ដោយមិនបានអនុវត្តវិធានការបិទប្រទេស ពោលគឺប្រទេសនេះពឹងផ្អែកខ្លាំងលើការតាមរក អ្នកពាក់ព័ន្ធនឹងអ្នកជំងឺ ក៏ដូចជាធ្វើតេស្តទ្រង់ទ្រាយធំ ជាដើម។

ក្រោយកូរ៉េខាងត្បូង បានរាយការណ៍ករណីឆ្លងថ្មី ៩៥០ករណី កាលពីថ្ងៃទី ១២ ខែធ្នូ ប្រធានាធិបតី មូន ចេអ៊ីន បានដាក់ពង្រាយប៉ូលិសកងទ័ព និងបុគ្គលិកសុខាភិបាលរដ្ឋ ដើម្បីគ្រប់គ្រងការឆ្លងរាលដាល ដែលលោកចាត់ទុកថាជារឿងអាសន្ន។

គួរបញ្ជាក់ថា រដ្ឋធានី សេអ៊ូល គឺស្ថិតនៅការរឹតត្បិតកម្រិត២, ហើយការដំឡើងដល់កម្រិត ដែលខ្ពស់បំផុតគឺកម្រិត៥ នឹងតម្រូវឲ្យការរៀនសូត្ររៀបចំឡើងតាមប្រព័ន្ធអនឡាញ, អនុញ្ញាតឲ្យតែបុគ្គលិកចាំបាច់ប៉ុណ្ណោះធ្វើការនៅការិយាល័យ និងហាមឃាត់ការប្រមូលផ្ដុំមនុស្ស១០នាក់ឡើងទៅ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print