ការសិក្សាថ្មីមួយទៅលើបុរសបានឱ្យដឹងថា ការរួមភេទមិន មែនជាចំណុចល្អទេ តែវាល្អសំរាប់បេះដូងរបស់អ្នក ។ សេចក្ដីរាយ ការណ៍នៅក្នុងសារព័ត៌មាន American Journal of Cardiology ជារដិៀលៀងយ អ្នកស្រាវជ្រាវនិយាយថា ពួកគេបានរកឃើញថា មនុស្សប្រុសដែលមិន សូវធ្វើការរួមភេទជាញឹកញាប់ត្រូវប្រឈមកាន់តែខ្លាំងនូវជំងឺបេះដូង-សរ សៃឈាម ។
អ្នកស្រាវជ្រាវ វេជ្ជបណ្ឌិតSusan A. Hall នៃនាយកដ្ឋាន សិក្សាអំពីជំងឺរាតត្បាតនៅឯវិទ្យាស្ថានស្រាវជ្រាវ New England សរសេរថា មនុស្សប្រុសដែលគេ)ដឹងថាបានរួមភេទតែមួយដងក្នុងមួយ ខែឬតិចជាងនេះមានន័យថា ប្រឈមមុខកាន់តែខ្ពស់នឹងជំងឺបេះដូង-សរ សៃឈាមជាងមនុស្សប្រុសដែលរួមភេទមួយសបា្ដហ៍ពីរដង ឬច្រើន ជាងនេះ ។
អ្នកស្រាវជ្រាវនិយាយថា ការសិក្សាពីមុនៗបានពិនិត្យទៅលើ ទំនាក់ទំនងរវាងការងាប់លិង្គនិងជំងឺបេះដូង-សរសៃឈាម ប៉ុន្ដែការ សិក្សាថ្មីមួយនេះគឺជាលើកដំបូងក្នុងការមើលទៅលើភាពញឹកញាប់នៃ ការរួមភេទនិងការប្រឈមនឹងជំងឺបេះដូងដែលខុសពីការងាប់លិង្គ ។
លោកHall និងសហការីរបស់គាត់បានវាយតម្លៃទៅលើ មនុស្សប្រុសដែលមកសិក្សានៅក្នុងMassachusetts Male Aging Study ដើម្បីរកមើលនូវបញ្ហានៃការងាប់លិង្គបូករួមទាំងមុខងារផ្លូវភេទ ផេ្សងៗទៀតដូចជាចំណង់ផ្លូវភេទជាដើម ។
ការសិក្សាមានការចូលរួមពីមនុស្សប្រុសចំនួន១១៦៥នាក់ ដែលមានអាយុជាមធ្យម៥០ឆ្នាំ ដោយគ្មានប្រវត្ដិកើតជំងឺបេះដូង-សរសៃ ឈាម (ដូចជាជំងឺបេះដូង, ដាច់សរសៃឈាមខួរក្បាល, ជំងឺនៅ សរសៃឈាមចុងដៃចុងជើង) ។ ក្នុងចំណោមមនុស្សទាំងអស់នោះមាន ២១៣នាក់មានបញ្ហានៃការងាប់លិង្គ ហើយបុរសទាំងអស់ត្រូវបានធ្វើ ការតាមដានក្នុងរយៈពេលជាមធ្យម ១៦ឆ្នាំ ។
អ្នកស្រាវជ្រាវបានរកឃើញថា មានការប្រឈមកាន់តែខ្ពស់ទៅ នឹងជំងឺបេះដូង-សរសៃឈាមចំពោះអ្នកដែលមិនសូវមានការរួមភេទ ។ បើយើងធ្វើការប្រៀបធៀបនឹងមនុស្សប្រុសដែលរួមភេទយ៉ាងតិចណាស់ ២ទៅ៣ដងក្នុងមួយសបា្ដហ៍ជាមួយនឹងអ្នកដែលរួមភេទតែមួយដងក្នុង មួយខែឬតិចជាងនេះមានការប្រឈមនឹងជំងឺបេះដូង-សរសៃឈាមរហូត ដល់៤៥% ក្នុងពេលដែលកំពុងសិក្សា ។ ការរកឃើញនេះបានរាប់ បពា្ចូលទាំងកតា្ដផេ្សងៗដូចជាអាយុនិងការងាប់លិង្គ ។
អ្នកស្រាវជ្រាវសរសេរថា “លទ្ធផល របស់យើងបានឱ្យដឹងថា ការមិនសូវរួមភេទអាចនឹងកើតមានជំងឺបេះដូង-សរសៃឈាមដែលវា មិនមែនកើតឡើងដោយសារការងាប់លិង្គនោះទេ ហើយការពិនិត្យដើម្បី ដឹងពីសកម្មភាពនៃការរួមភេទប្រហែលជាមានប្រយោជន៍ ។”
អ្នកស្រាវជ្រាវ ក៏បានមើលទៅលើក្បួនខ្នាតនៃចំណង់ផ្លូវភេទនិងសមត្ថភាពនៃការរួម ភេទដែលជាកត្ដាមួយប្រឈមនឹងជំងឺបេះដូង ។ លោក Hall និយាយ ថា “មនុស្សប្រុសដែលមានសកម្មភាពយ៉ាងសកម្មក្នុងការរួមភេទចំណង់ ផ្លូវភេទនិងសមត្ថភាពរាងកាយប្រហែលជាអាចជាមនុស្សដែលមានសុខ ភាពល្អទាំងស្រុង ។”
លោកHall ក៏បានបន្ថែមទៀតថា “មនុស្សប្រុសដែលធ្វើ ការរួមភេទជាទៀងទាត់អាចបង្កើននូវភាពស្និទ្ធិស្នាលជាមួយដៃគូរបស់ អ្នកថែមទៀតផង ហើយការធ្វើដូចនេះជួយការពារសុខភាពតាមរយៈ ការកាត់បន្ថយភាពតានតឹងនិងការគាំទ្រពីសង្គម ។”
ការសិក្សាឲ្យយោបល់ថា គ្រូពេទ្យអាចទទួលបាននូវអំណះ អំណាងអំពីស្ថានភាពជំងឺបេះដូង-សរសៃឈាមនិងការប្រឈមរបស់ អ្នកជំងឺតាមរយៈការសាកសួរអំពីជីវិតនៃការរួមភេទ អារម្មណ៍នៃការរួម ភេទនិងសកម្មភាពផេ្សងៗទៀតទាក់ទងនឹងការរួមភេទរបស់អ្នកជំងឺ ។
លោក Hall និយាយប្រាប់បន្ថែមទៀតថា “ការទទួលបានដំណឹងនៅ ផ្ទះសម្រាប់មនុស្សប្រុសដែលមានសុខភាពផ្លូវភេទអាចទាយដឹងអំពី សុខភាពបេះដូង-សរសៃឈាមបាន ហើយមនុស្សប្រុសទាំងនោះគួរតែ ទៅទទួលនូវការប្រឹក្សាជាមួយនឹងគ្រូពេទ្យប្រសិនបើពួកគេធ្លាប់មាន បពា្ហាងាប់លិង្គឬពិបាកក្នុងការរួមភេទ ” ៕