សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖ សូមកោតសរសើរចំពោះយុវជនស្ម័គ្រចិត្តកម្លាំងការងារមនុស្សធម៌ បានចុះធ្វើចរាចរណ៍ និងណែនាំអ្នកបើកបរល្មើសច្បាប់ចរាចរណ៍នៅពេលយប់

ចែករំលែក៖

ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមកោតសរសើរចំពោះយុវជនស្ម័គ្រចិត្តកម្លាំងការងារមនុស្សធម៌ បានចុះធ្វើចរាចរណ៍ និងណែនាំអ្នកបើកបរល្មើសច្បាប់ចរាចរណ៍នៅពេលយប់យុវជនស្ម័គ្រចិត្តការងារមនុស្សធម៌ បានចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដែលសហការណ៍ជាមួយនគរបាលចរចរណ៍ ជូនប្រដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនានា ។

ការផ្សព្វផ្សាយអប់រំនោះ គឺដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីច្បាប់ចរាចរណ៍ និងបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណចំពោះយុវជនស្ម័គ្រចិត្ត និងអ្នកស្ម័គ្រចិត្តធ្វើការងារមនុស្សធម៌ទាំងអស់ដែលបានចុះធ្វើសកម្មភាពបម្រើផលប្រយោជន៍សង្គម ជាពិសេសចែករំលែក សម្រាលទុក្ខលំបាករបស់ពលរដ្ឋដែលជួបគ្រោះថ្នាក់ដោយយថាហេតុ៕

https://www.facebook.com/bunranyhunsen/videos/947240865331369/

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print