នគរបាលស្រុកពញាឮសហការជាមួយនគរបាលស្រុកសាមគ្គីមានជ័យ ឃាត់ខ្លួនបុរសម្នាក់តាមដីកា

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮ តាមដីការបស់សាលាដំបូងរបស់ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី ១៩ ខែកុុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីមានការស្រាវជ្រាវ ។

ការចាប់ខ្លួនជនជាប់ចោទ សមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១២៥០.ដចនខ ចុះថ្ងៃទី០២.០៩.២០១០ ។ នៅចំណុច ភូមិពោធិតូចឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ក្នុងនោះកម្លំាងជំនាញបានកិច្ចសហការជាមួយអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ជនជាប់ចោទ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះនៃ សំអូន ភេទប្រុសអាយុ៤៥ឆ្នំា មុខរបរជាងទង បច្ចុប្បន្នស្នាក់នៅភូមិអន្លុង់វែង ខេត្តព្រះវិហារ។

ពីបទ៖ បង្ករបួសដោយចេតនា ប្រព្រឹត្តនៅភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១៨.១០.២០០៩។

ករណីនេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធីទៅសាលាដំបូងខេត្ត៕

20160218235105

20160218235106

...

ដោយ៖ សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print