លោក Lucien Favre ត្រូវបានក្លិប Borussia Dortmund បណ្តេញចេញបន្ទាប់ពីដឹកនាំក្រុមមានទម្រង់លេងអនថយនៅក្នុងក្របខ័ណ្ឌ Bundesligaរបស់អាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។
ការចាញ់យ៉ាងអាម៉ាសក្នុងទឹកដី ៥-១ ក្រោមថ្ងៃជើងក្រុម Stuttgart គឺជាការដឹកនាំចុងក្រោយរបស់លោក Lucien Favre នៅលីកកំពូលអាល្លឺម៉ង់ បើទោះបីជាអតីតគ្រូបង្វឹករូបនេះដឹកនាំក្លិបឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League ក៏ដោយ។
លោក Lucien Favre ដែលបានចូលរួមជាមួយក្រុម Dortmund បន្ទាប់ពីដឹកនាំបាន២ឆ្នាំនៅក្រុម Niceនិងបានដឹកនាំក្រុមបាន១១០ប្រកួតជាមួយក្លិបយក្សអាឡឺម៉ង់មួយនេះ ដោយបានឈ្នះពានរង្វាន់ DFL Super Cup និងបានដឹកនាំក្រុម Dortmund ទទួលបានចំណាត់ថ្នាក់លេខ២នៅ Bundesliga កាលពីរដូវកាលមុន។
ក្របខ័ណ្ឌ Champions League លោក Lucien Favre បានជួយក្រុម Dortmund ឲ្យឈានទៅវគ្គ ១៦ ក្រុមចំនួន២រដូវកាលចុងក្រោយ ប៉ុន្តែត្រូវបានធ្លាក់នៅជុំទី១៦ ។
កន្លងមកលោក Lucien Favre ធ្លាប់បានដឹកនាំក្រុម២ ទៀតនៅប្រទេសអាឡឺម៉ង់ដូចជា Hertha Berlin និង Borussia Monchengladbach មុនពេលចូលមកដឹកនាំនៅ Dortmund ក្នុងឆ្នាំ២០១៨ តែពុំមានអ្វីនាំឱ្យមានការរីករាយច្រើនឡើយដល់ក្លិបទេនាពេលនេះ ៕ ដោយ៖ភារៈ