ជិះម៉ូតូមិនប្រកាន់ស្ដាំជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កបញ្ច្រាសគ្នាស្លាប់ម្នាក់ទាំងព្រលប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងខណៈជិះម៉ូតូមិនប្រកាន់ស្តាំខ្វះការប្រុងប្រយ័ត្នទៅបុកនិងម៉ូតូសណ្តោងរុឺម៉កក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវខេត្តលេខ៣១៥ក្រាលគ្រួសក្រហម ក្នុងភូមិប្រាសាទ ឃុំសំបួរ ស្រុករមាសហែក។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ សុឹម ភាព អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិប្រាសាទ ឃុំសំបួរ ស្រុករមាសហែក។
ចំណែកអ្នកបើកម៉ូតូសណ្តោងរុឺម៉កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ។

តាមសមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវពណ៌ស គ្មានស្លាកលេខក្នុងទិសដៅពីត្បូងមកជើងមិនប្រកាន់ស្ដាំស្រាប់តែទៅបុកម៉ូតូសណ្តោងរុឺម៉កទិសដៅបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវរកម្ចាស់បើកម៉ូតូសណ្តោងរុឺម៉កមកដោះស្រាយតាមច្បាប់៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print