អាមេរិក ប្រើប្រាស់​ផ្កាយរណប​ក្នុងការ​កត់ត្រា​ទិន្ន័យ​ កម្ពស់​ទឹក​ក្នុង​ទំនប់​វា​រី​អគ្គិសនី​ទាំងអស់​របស់​ចិន តាមទន្លេមេគង្គ

ចែករំលែក៖

អន្តរជាតិ៖ តាំងតែពីដើមឡើយសហរដ្ឋអាមេរិក បានអះអាងថា ទំបន់វារីអគ្គិសនីរបស់ចិនប៉ះពាល់បរិស្ថាន និងលំហូរទឹកសម្រាប់ប្រទេសនៅផ្នែកខាងក្រោមស្រាតែនៅថ្ងៃទី១៣ ធ្នូថ្មីៗនេះ អាមេរិក បានដាក់ចេញនូវគម្រោងដែលប្រើប្រាស់ផ្កាយរណបក្នុងការកត់ត្រា និងចេញផ្សាយទិន្ន័យស្តីពីកម្ពស់ទឹកនៅក្នុងទំនប់វារីអគ្គិសនីទាំងអស់របស់ចិន ចំពោះការបញ្ចេញគម្រោងថ្មីនេះ អាចនឹងឈានទៅដល់ការប្រឈមមុខថ្មីមួយទៀតក្នុងអនុតំបន់នេះ

បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា គម្រោងដែលមានឈ្មោះ​Mekong Dam Monitor ទទួលមូលនិធិមួយផ្នែកពីក្រសួងការបរទេសអាមេរិក គម្រោងនេះ នឹងប្រើផ្កាយរណបក្នុងការកត់ត្រាកម្ពស់ទឹកក្នុងទំនប់វារីអគ្គិសនីចិន និងប្រទេសឯទៀត

សូមជម្រាបថា ផ្នែកមួយនៃគម្រោងនេះ នឹងបង្ហាញពីកម្រិតភាពសើមនៃផ្ទៃខាងលើ ដែលបង្ហាញពីតំបន់ដែលសើមជាង ស្ងូជាងកម្រិតធម្មតា ការបង្ហាញនេះ នឹងនាំឲ្យគេដឹងពីលំហូរទឹកត្រូវបានកែប្រែដោយទំនប់វារីអគ្គីសនីដោយកម្រិតណា ខណៈដែលទិន្ន័យខាងលើនេះក៏នឹងត្រូវផ្សាយផ្ទាល់ និងអាចចូលមើលជាសាធារណៈផងដែរ

ទាក់ទិននឹងបញ្ហាខាងលើ កន្លងមក ចិនបដិសេធរាល់ការស្រាវជ្រាវទាំងឡាយណារបស់អាមេរិក ដែលបង្ហាញថាទំនប់វារីអគ្គិសនីរបស់ចិនធ្វើឲ្យប៉ះពាល់ដល់ប្រទេសនៅភាគខាងក្រោមខ្លួន ដែលមានប្រជាជនប្រមាណ៦០លាននាក់រស់នៅអាស្រ័យផលនឹងទន្លេមេគង្គក្នុងរបរកសិកម្ម និងនេសាទ

ប្រធានមជ្ឈមណ្ឌល Stimson លោក Brian Eyler ដែលកាន់កាប់គម្រោងខាងលើអះអាងថា ការឃ្លាំមើលកម្រិតទឹកនេះ នឹងបង្ហាញភស្តុតាងថា ទំបន់វារីអគិគីសនីទាំង១១របស់ចិន ដំណើរការក្នុងលក្ខណៈមួយដ៏ទំនើបដើម្បីទាញយកថាមពលលក់ជាអតិបរមាសម្រាប់ខេត្តភាគខាងកើតរបស់ខ្លួន ដោយមិនពិចារណាពីផលប៉ះពាល់ដល់លំហូរទឹកខាងក្រោមឡើយ

ដោយឡែកភាគីចិនក៏បានអះអាងថា ទំបន់វារីអគ្គិសនីនេះផ្តល់ផលវិជ្ជមាន វិទ្យាស្ថានវិស្វកម្មថាមពលកកើតឡើងវិញរបស់ចិនលើកឡើងថា ទឹកដែលស្តុកក្នុងទំនប់វារីអគ្គិសនីក្នុងខែវស្សា ជួយបង្ការមិនឲ្យទឹកជំនន់ និងគ្រោះរាំងស្ងួត របាយការណ៍របស់វិទ្យាស្ថានដែលចុះផ្សាយនៅថ្ងៃទី ធ្នូបានសង្កត់ធ្ងន់ថា ការស្រាវជ្រាវរបស់អាមេរិពុំដែលផ្តល់ភស្តុតាងគ្រប់សព្វឡើយ

គួរបញ្ជាក់ថា នាដើមខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅ ទន្លេមេគង្គនេះ ចិនយល់ព្រមក្នុងការចែករំលែកទិន្ន័យទឹក ជាមួយគណៈកម្មការន្លេមេគង្គ​(MRC)​ MRC មានតួនាទីផ្តល់យោបល់ដល់ប្រទេសថៃ កម្ពុជា ឡាវ និងវៀតណាម ដែលជាសមាជិកក្នុងការអភិវឌ្ឍនិងថែទាំទន្លេដែលមានប្រវែង,៣៥០គីឡូម៉ែត្រនេះ

ជុំវិញបញ្ហានេះដែរ តាមពិតទៅចិន និងអាមេរិកមានស្ថាប័នរៀងៗខ្លួនក្នុងការប្រកួតប្រជែងគ្នាក្នុងទន្លេមេគង្គ ចិន មានកិច្ចសហប្រតិបត្តិការមេគង្គ​-​ឡានឆាង។ ចំណែកអាមេរិកមានភាពជាដៃគូមេគង្គ​-​អាមេរិក៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print