សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា កម្ពុជាអាចគ្រប់គ្រងបានហើយ តែយើងនៅមិនទាន់អាចបញ្ចប់ព្រឹត្តិការណ៍នេះបាននៅឡើយទេ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា កម្ពុជាអាចគ្រប់គ្រងបានហើយ តែយើងនៅមិនទាន់អាចបញ្ចប់ព្រឹត្តិការណ៍នេះបាននៅឡើយទេ ដោយការព្រួយបារម្ភ និងវិធានការចាំបាច់នានា នៅតែបន្តដោយគ្មានការបន្ធូរបន្ថយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានប្រកាសថា សម្ដេចប្តេជ្ញាចិត្តមិនប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នទេ ព្រោះការដាក់ប្រទេសក្នុងគ្រាអាសន្នវាប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរណាស់ ។ សម្តេចតេជោបញ្ជាក់ថា ដោយសារមានការចូលរួមសហការពីប្រជាពលរដ្ឋដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល មកធ្វើតេស្តរកមេរោគកូវីដ-១៩ ដូច្នេះច្បាប់នេះ មិនចាំបាច់ប្រើប្រាស់ទេ។
សម្តេចតេជោបញ្ជាក់បន្ថែមទៀតថា យើងអាចគ្រប់គ្រងស្ថានការណ៍ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាបានហើយ តែព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកានេះមិនអាចបញ្ចប់ទេ ដូច្នេះសុំបន្តស្ថានភាពនេះនៅដដែល ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា,
មកដល់បច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនវ៉ាក់សាំងណាមួយ ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ទេ ។ យើងនឹងទិញវ៉ាក់សាំងពីក្រុមហ៊ុនណាដែលមានការទទួលស្គាល់ពី WHO តែប៉ុណ្ណោះ។ កម្ពុជានឹងមិនយកពលរដ្ឋខ្លួន ធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណាមួយនោះទេ។ នេះគឺជា «គោលជំហរដាច់ខាត» របស់ខ្ញុំ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា កម្ពុជាអាចគ្រប់គ្រងបានហើយ តែយើងនៅមិនទាន់អាចបញ្ចប់ព្រឹត្តិការណ៍នេះបាននៅឡើយទេ ដោយការព្រួយបារម្ភ និងវិធានការចាំបាច់នានា នៅតែបន្តដោយគ្មានការបន្ធូរបន្ថយ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print