បុរស​ម្នាក់ ទាញញញួរ​វាយ​កម្ទេច​​ទូ ATM ចោល ព្រោះខឹងលេបកាត​មិន​ព្រម​ខ្ជាក់

ចែករំលែក៖

អន្តរជាតិ៖ បុរសម្នាក់ ព្រោះតែខឹងនិង ATM លេបបាត់កាតរបស់ខ្លួន ដកលុយមិនបាន ក៏ទៅផ្ទះរួចយកញញួរ មកវាយកម្ទេចទូហើយក៏ដើរចេញ បង្កការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី ១០ ខែធ្នូកន្លងទៅនេះ នៅខេត្ត Binh Duong ប្រទេស​​វៀតណាម

បើតាមសម្ដីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុផ្ទាល់ បានអះអាងាថា បង្កការនេះបង្កឡើងដោយបុរស​​ម្នាក់ បានទៅដកលុយនៅទូ​ ATM របស់ធនាគារមួយ ដែលមានអាសយដ្ឋាននៅជិតផ្ទះខ្លួន។ ក្រោយពេលបុរសរូបនេះដកលុយមិនបាន ហើយត្រូវទូលេបកាតបាត់នោះគេក៏ឃើញលោកដើរចេញ តែមិនទាន់បានប៉ុន្មានផងស្រាប់តែលោកត្រលប់មកវិញ ដោយមានញញួរនៅក្នុងដៃហើយវាយកម្ទេចទូម៉ាស៊ីនខាង​​លើតែម្ដង។

ភ្លាមៗ បន្ទាប់ពីមានហេតុការណ៍នេះ អ្នកភូមិបានរាយការណ៍ ប៉ូលីសនៅតំបន់បានចុះទៅអន្តរាគមករណីខាងលើដល់កន្លែងកើតហេតុ ហើយបុរសដដែលនេះ ត្រូវបានចាប់ទៅប៉ុស្តិ៍ដើម្បីសាកសួរបន្ត។

ក្រោយឃាត់ខ្លួនសាកសួរ មុខចំពោះមុខសមត្ថកិច្ច បុរសខាងលើបានទទួលស្គាល់កំហុសរបស់ខ្លួន ដោយលោកលើកឡើងថា ដោយសារតែត្រូវការលុយប្រញាប់ តែត្រូវម៉ាស៊ីនលេបកាតបាត់ ទើបធ្វើឲ្យលោកខឹងមួយឆាវទប់អារម្មណ៍មិនជាប់ ទើបមានករណីមិនគួរនេះកើតឡើង។

គួរបញ្ជាក់ថា ជុំវិញបញ្ហានេះប៉ូលីស បានអះអាងថា នៅពេលមកវាយទូនេះ បុរសខាងលើកំពុងស្ថិតក្នុងស្រវឹងស្រវឹងស្រារួចហើយ ព្រមទាំងមានជម្លោះជាមួយប្រពន្ធផងដែរ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print