ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ បន្តប្រគល់ផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្តពោធិ៍សាត់ បានអញ្ជើញចុះប្រគល់ផ្ទះអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាបន្តបន្ទាប់ជូនអតីតយុទ្ធជន ដែលគឹតត្រឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានផ្ទះសរុបចំនួន១៣៩ខ្នងហើយត្រូវបានសមាគម សាងសង់ និងធ្វើពិធីប្រគល់ទៅដល់អតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់។

ផ្ទះដែលទើបនឹងសាងសង់រួចនេះ ជាប្រភេទផ្ទះស្មាតប៊ត មានទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ កម្ពស់ផុតពីដី ២ម៉ែត្រ ដំបូលប្រក់ស័ង្កសីភ្លីពណ៌ទឹកប្រាក់ ជញ្ជាំងស្មាតប៊ត បាតក្រាលក្តារ គ្រឿងដែក និងសរសរដែកចាក់បេតុងអបជើងសរសរ កម្ពស់ ២ម៉ែត្រពីដី ជណ្តើរដែកចាក់បេតុងអបជើងជណ្តើរ និងចាក់ថាសបាតជណ្តើរ មានទ្វារ០១ និងបង្អួច០៣ មានលាបថ្នាំពណ៌ទឹកប៊ិចព្រមទាំងមានបំពាក់ស្លាកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

ក្នុងឱកាសប្រគល់ផ្ទះខ្នងទី១៣៩ នោះដែរ ឧត្ដមសេនីយ៍ទោ ប៉ែន ណាវណ្ណ បានពាំនាំពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែគិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពបងប្អូនអតីតយុទ្ធជន និងគ្រួសារ។ សកម្មភាពនេះបានបង្ហាញពីការដឹងនូវគុណបំណាច់ខ្ពស់របស់ពួកគាត់ ដែលបានតស៊ូប្រយុទ្ធជាមួយសត្រូវ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ហ៊ានលះបង់ជីវិត ការពារប្រជាជន ការពារជាតិ ការពារបូរណភាពទឹកដី ជូនមាតុភូមិកន្លងមក។

ក្នុងឱកាសនោះដែរប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ក៏បាននាំយកអំណោយរបស់ លោក ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនគ្រួសារអតីតយុទ្ធជនដោយ ក្នុង១គ្រួសារទទួលបានមីចំនួន ៣កេស៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print