លោក គួច ចំរើន បើកកិច្ចប្រជុំពិភាក្សាអំពីការផ្ទេរការគ្រប់គ្រង ការរៀបចំ និងការចាត់ចែងរបបជូនជនរងគ្រោះកំពុងស្នាក់នៅមណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអង្គារទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការផ្ទេរការគ្រប់គ្រង ការរៀបចំ និងការចាត់ចែងរបបជូនជនរងគ្រោះកំពុងស្នាក់នៅមណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនបណ្តោះអាសន្នជូនរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកស្ទឹងហាវ ប្រធានមន្ទីរ និងអង្គភាព ពាក់ព័ន្ធផងដែរ។

បន្ទាប់ពីមតិរបស់ប្រធាន មន្ទីរ អង្គភាពជំនាញរួចមក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំបង្កើតក្រុមការងារមានអភិបាលរងខេត្តមួយរូបជាអ្នកដឹកនាំចុះពិនិត្យរកទីតាំង និងពិភាក្សាថាតើទីតាំងនោះមានសុវត្ថិភាព មានទឹក ភ្លើងគ្រប់គ្រាន់ និងត្រូវរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការគ្រប់គ្រងធានាដល់សុខសុវត្ថិភាព ព្រោះមណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនក្នុងខេត្តព្រះសីហនុ ព្រោះអ្នកចូលមកក្នុងមណ្ឌល ទី១.អ្នកចូលមកជាអ្នកញៀនគ្រឿងញៀន។
ទី២.អ្នកស្ម័គ្រមកទទួលសេវាអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាញៀនគ្រឿងញៀនរបស់យើង។

ក្នុងឱកាសនោះ លោក គួច ចំរើន បានបញ្ជាក់ថា ១.ត្រូវអនុវត្តលិខិតលេខ ២៥៣ ស្តីពីបង្កើតមណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
២.រកទីតាំងសមស្របរៀបចំមណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទា។
៣.ពិនិត្យការដឹកនាំរបស់កងរាជអាវុធហត្ថក្រុងព្រះសីហនុកន្លងមកស្តីពីការអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងរៀបចំបទបញ្ជាផ្ទៃក្នុង ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាខេត្តជាអ្នកសម្រេច ក្នុងគោលដៅធ្វើកំណែទម្រង់ស៊ីជម្រៅ ប្រកបដោយនិរន្តរភាព ក្នុងការផ្ទេរមករដ្ឋបាលខេត្តជាអ្នកគ្រប់គ្រង។

ទន្ទឹមនោះលោកអភិបាលខេត្ត ក៍បានជួយឧបត្ថម្ភថវិកាមួយខែ ២លានរៀល ដល់មណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងរាជអាវុធហត្ថក្រុងព្រះសីហនុផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print