ម៉ូតូ២គ្រឿងប្រលះគ្នា បណ្តាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ស្រាលនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូបណ្ដាលអោយមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១៥នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។

បើតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា៖ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកZusuki Smart Revoគ្មានស្លាកលេខ ពណ៌ខ្មៅបើកបរដោយឈ្មោះអៀង កក្កដា ភេទប្រុស អាយុ១៩ឆ្នាំមុខរបរបុគ្គលិកកាស៊ីណូរស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកព្រះស្តេច ខេត្តព្រៃវែងបានឌុបអ្នករួមដំណើរ២នាក់ ទី១ឈ្មោះអ៊ឹមសង់ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរបុគ្គលិកាស៊ីណូ មានទីលំនៅភូមិកោះក្បាន ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង(របួសធ្ងន់)។ ទី២ឈ្មោះហង់ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំមុខរបរបុគ្គលិកកាស៊ីណូ រស់នៅភូមិត្រពាំងចំបក់ ឃុំរំដួល ស្រុករំដួល។ បានបើកម៉ូតូពីទិសខាងលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកកលេខ សៀមរាប1M-2601 ពណ៌ខ្មៅ បើកបរដោយឈ្មោះឡឹក សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ឌុបអ្នករួមដំណើរ១នាក់ឈ្មោះឆោម មករា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិខ្សែត ឃុំខ្សែត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបើកម៉ូតូឆ្លងកាត់ថ្នល់ជាតិលេខ១ពីជើងទៅត្បូងក៏បុកជាមួយម៉ូតូZusukiចំពាក់កណ្តាលពេញទំហឹងលាន់ដូចរន្ទះបណ្តាលឲ្យដួលបោកក្បាលទៅលើថ្នល់កៅស៊ូរបួសធ្ងន់២នាក់ និងស្រាល៣នាក់។ជនបង្កឈ្មោះឡឹកសីហា របួសស្រាល ហើយអ្នករួមដំណើរឈ្មោះឆោមមករា របួសធ្ងន់ ។ រីឯជនរងគ្រោះឈ្មោះអៀងកក្កដា បើកបរម៉ូតូZusuki របួសស្រាល ហើយអ្នករួមដំណើរម្នាក់ឈ្មោះអ៊ឹមសង់ របួសធ្ងន់ និងម្នាក់ទៀតឈ្មោះហង់ធារ៉ា របួសស្រាល។

អ្នករងរបួសទាំង៥នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ រីឯវត្ថុតាងម៉ូតូទាំង២គ្រឿងសមត្ថកិច្ចយកទៅ រក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលសង្កាត់បាវិត ដើម្បីបំពេញសំណុំរឿងដោះស្រាយតាមនិតិវិធីច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥បើកបរមិនគោរពសិទ្ធិអាទិភាព ឆ្លងកាត់ថ្នល់ជាតិខ្វះការប្រុងប្រយ័ត្ន៕

IMG-20160219-WA0002

IMG-20160219-WA0000

IMG-20160219-WA0001

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print