​លោក​ អ៊ុ​ក​ សិទ្ធិ​ជាតិ​ផ្តាំ​ហើយ​ផ្តាំ​ទៀត​កុំ​រើស​កីឡាករ​ប្រមូលផ្តុំ​ដើម្បី​យក​តែ​លុយ​រដ្ឋ​ចាយ​ឲ្យ​សោះ​

ចែករំលែក៖

​ភ្នំពេញ​៖​ បច្ចុប្បន្ន​ការ​ចុះ​ផ្សាយ​ របស់​សារព័ត៌មាន​និង​ ហ្វេ​ស​ប៊ុ​ក​នៅ​តែ​បន្ត​ចុះ​ផ្សាយ​ដដែល​ ពាក់ព័ន្ធ​នឹង​ការ​ ប្រមូលផ្តុំ​កីឡាករ​កីឡាការិនី​ ជម្រើសជាតិ​ ដូច្នេះ​ឆ្នាំ​នេះ​ គ្រូបង្វឹក​ទាំងអស់​គ្នា​ត្រូវ​ពិនិត្យ​ឲ្យ​ បាន​ល្អិតល្អន់​មុន​បញ្ជូន​សិស្ស​របស់​ខ្លួន​ឲ្យ​មក​ស្នាក់​នៅ​ក្នុង​ជំរំ​ ហ្វឹកហាត់​ប្រមូលផ្តុំ​ ។​ បើ​គណៈកម្មការ​វាយតម្លៃ​របស់​យើង​រក​ឃើញ​ថា​ សហព័ន្ធ​កីឡា​ជាតិ​មួយ​ណា​ដាក់​អត្ត​ព​លិ​ក​មិន​ប្រក្រតី​យើង​នឹង​បញ្ជូន​ទៅ​សហព័ន្ធ​នោះ​វិញ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ អ៊ុ​ក​ សិទ្ធិ​ជាតិ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​ នា​ព្រឹក​ថ្ងៃ​ទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៦​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

​លោក​អគ្គនាយក​មាន​ប្រសាសន៍​ថា​ ខ្ញុំ​និយាយ​ឲ្យ​ហើយ​និង​ផ្តាំផ្ញើ​លោក​ អ្នកគ្រូ​ទាំង​២៦​សហព័ន្ធ​កីឡា​ជាតិ​ដែល​មាន​វត្ត​មាននៅ​ទី​នេះ​ ឆ្នាំ​នេះ​ធ្វើ​យ៉ាងណា​ការ​ជ្រើសរើស​កីឡាករ​ កីឡាការិនី​បញ្ជូន​មក​ជំរំ​ប្រមូលផ្តុំ​ត្រូវ​រើស​ កីឡាករ​កីឡាការិនី​ល្អៗ​មាន​ន័យ​ថា​ អត្ត​ព​លិ​ក​ដែល​មានគុណ​ភាព​ ទេព​កោសល្យ​ និង​ដាច់ខាត​ត្រូវ​តែ​ជា​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ដែល​ធ្លាប់​ប្រមូលផ្តុំ​កន្លង​ទៅ​។​

​លោក​បាន​បន្ត​ទៀត​ថា​ ខ្ញុំ​សូម​ផ្តាំ​បងប្អូន​ទាំងអស់​គ្នា​ម្តង​ហើយ​ម្តងទៀត​ធ្វើ​យ៉ាងណា​កុំ​រើស​តែ​កីឡាករ​ ដែល​ជា​កូនចៅ​ខ្លួនឯង​ដើម្បី​ដាក់​ឲ្យ​មក​ហ្វឹកហាត់​ដើម្បី​យក​តែ​លុយ​រដ្ឋ​ចាយ​ ខ្ញុំ​នៅ​តែ​រក្សា​ការ​បង្កើត​ គណៈកម្មការ​វាយតម្លៃ​គុណភាព​កីឡាករ​កីឡាការិនី​ដដែល​ បើ​យើង​រក​ឃើញ​ថា​ មាន​ភាព​មិន​ប្រក្រតី​ទេ​នោះ​យើង​នឹង​បញ្ជូន​កីឡាករ​ឬ​ កីឡាការិនី​នោះ​ឲ្យ​ត្រឡប់​ទៅ​សហព័ន្ធ​របស់​ខ្លួន​វិញ​ ។​នៅ​ពេល​នោះ​មនុស្ស​ដែល​ថោក​គឺ​ប្រធាន​សហព័ន្ធ​របស់​បងប្អូន​ទាំងអស់​គ្នា​ ដែល​ស៊ី​ញ៉េ​ដាក់​កីឡាករ​ កីឡាការិនី​មិន​បាន​ពិនិត្យ​ឲ្យ​ល្អិតល្អន់​ ទើប​មជ្ឈមណ្ឌល​គេ​វេរ​ជូន​គាត់​វិញ​។​

​អគ្គនាយក​កីឡា​រូប​នេះ​បញ្ជាក់​ថា​ ឥឡូវ​លុយ​យើង​មាន​ហើយ​គឺ​ច្រើន​ជាង​មុន​៣​ដង​ កន្លង​ទៅ​ពួក​យើង​គ្រប់​គ្នា​និយាយ​ថា​ ឲ្យ​តែ​មាន​លុយ​ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ​ ប៉ុ​ន្តេ​បើ​ការ​ប្រមូលផ្តុំ​រើស​មិន​បាន​កីឡាករ​កីឡាការិនី​ល្អ​ទេ​ យើង​ដាក់​ទុន​វិនិយោគ​ទៅ​ ដូច​ទម្លាក់​ម្ជុល​ក្នុង​បាតសមុទ្រ​ដែរ​ ដូច្នេះ​ពួក​យើង​ត្រូវ​អនុវត្ត​តាម​ប្រ​ សាសន៍​លើក​ឡើង​របស់​លោក​ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ដែល​លោក​បាន​លើ​ឡើង​នៅ​ក្នុង​មហាសន្និបាត​NOCC​ កាលពី​ថ្ងៃ​ទី​១៨​ខែកុម្ភៈ​កន្លង​ទៅ​ គឺ​ រួម​គ្នា​គិត​ រួម​គ្នា​ធ្វើ​ និង​រួម​គ្នា​ទទួលខុសត្រូវ​ ដើម្បី​ឲ្យ​កីឡា​ជាតិ​រីក​ចម្រើន​ឡើង​ថែម​មួយ​កម្រិត​ទៀត​។​

​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ខាងលើ​នេះ​ដែរ​ លោក​ ប៉ុន​ សុខ​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ បាន​ឲ្យ​ដឹង​ថា​ ឆ្នាំ​នេះ​មជ្ឈមណ្ឌល​សម្រេច​យក​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​២៦​ប្រភេទ​កីឡា​ ដើម្បី​ប្រមូលផ្តុំ​ហ្វឹកហាត់​ត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា​អន្តរជាតិ​នានា​ក្នុង​ឆ្នាំ​២០១៦​នេះ​ ក្នុង​នោះ​ចំណោម​សហព័ន្ធ​កីឡា​ជាតិ​ទាំង​២៦​ មាន​កីឡាករ​២៤៤​នាក់​កីឡាការិនី​ ៧៨​នាក់​ គ្រូបង្ហាត់​គ្រូ​ជំនួយ​៦៧​នាក់​និង​អនុរក្ស​២៨​នាក់​ ៕

we

we (1)

...

ដោយ៖ ​សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print