ជនសង្ស័យដែលពាក់ព័ន្ធនិងការសម្លាប់អ្នកកាសែតនៅកំពង់ឆ្នាំងពេលនេះត្រូវបានសាលាឧទ្ធរដោះលែង ក្រុមគ្រួសាររងគ្រោះអំពាវរកយុត្តិធម៌

ចែករំលែក៖

កំពង់ឆ្នាំង ៖ ក្រុមគ្រួសារជនរងគ្រោះអ្នកកាសែត ដែលត្រូវជនសង្ស័យសម្លាប់កាលជិត២ឆ្នាំមកនោះ បានអំពាវនាវដល់ក្រសួងយុត្តិធម៌ជួយផ្តល់យុតិ្តធម៌ដល់ក្រុមគ្រួសាររបស់គាត់ ដោយសើរើសំណុំរឿងករណីសម្លាប់អ្នកកាសែតនៅកំពង់ឆ្នាំងឡើងវិញ ។ ការអំពាវនារបស់ក្រុមគ្រួសារជនរងគ្រោះនេះគឺបន្ទាប់ពី ជនសង្ស័យដែលត្រូវតុលាកាសាលាដំបូងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារនោះ ត្រូវបានដោះលែងវិញដោយតុលាកាសាលាឧទ្ធរ ។

ជនសង្ស័យដែលត្រូវសាលាឧទ្ធរសម្រេចលើកលែងការចោទប្រកាន់នេះ យ៉ង់ ភាឡេង អាយុ៣៦ឆ្នាំ រស់នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

គូសបញ្ជាក់ថា កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ មានជនសង្ស័យមួយក្រុម គ្នាជាង១០នាក់ បានធ្វើសកម្មភាពព្រួតវាយ ទៅលើអ្នកកាសែតមាគ៌ាកម្ពុជាម្នាក់ឈ្មោះសួន ចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកជនរងគ្រោះ២នាក់ទៀត ដែលចូលទៅជួយ ឈ្មោះសួន ចាន់ ក៏ត្រូវក្រុមនេះ វាយអោយរបួសផងដែរ ។

ក្រុមគ្រួសារជនរងគ្រោះបានអះអាងថា ករណីនេះគឺផ្តើមចេញពីរឿងគំនុំដោយសារ​តែក្នុងរយះពេលកន្លងទៅឈ្មោះសួន ចាន់ បានចុះទៅថតសកម្មភាពឆក់ត្រីនិងសកម្មភាពប្រព្រឹតបទល្មើសនេសាទផ្សេងៗទៀតយកមកចុះផ្សាយនៅលើទំព័រកាសែតរបស់ខ្លួន និង បានបញ្ជូនរូបភាពទាំងនោះទៅអោយកាសែតក្នុងស្រុកមួយចំនួនចុះផ្សាយផងដែរ ។

ក្រោយពេលធ្វើសកម្មភាពជនសង្ស័យទាំងអស់បានរត់គេចខ្លួនដោយឡែកឈ្មោះ យ៉ង់ ភាឡេង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីជនសង្ស័យរូបនេះរត់គេចខ្លួនពីមូលដ្ឋានអស់រយៈពេលជិត១ឆ្នាំ ។​

ជនសង្ស័យរូបនេះ ត្រូវតុលាកាសាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៣ឆ្នាំ និង សងប្រាក់ទៅក្រុមគ្រួសារជនរងគ្រោះចំនួន៥លានរៀល  ។ ប៉ុន្តជនសង្ស័យឈ្មោះយ៉ង់ ភាឡេង មិនសុខចិត្តបានប្តឹងទាស់ទៅនឹងការសម្រេចរបស់តុលាកាសាលាដំបូងខេត្តកំពង់ឆ្នាំង ។

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ តុលាកាសាលាឧទ្ធរបានលើកយកសំណុំរឿងនេះមកបើកសវនកាជុំនំជម្រះ ដោយមិនបានជូនដំណឹងមកដើមបណ្តឹងរដ្ឋប្បវេណីឡើយ (ធ្វើឡើងដោយកំបាំងមុខ) និង បានសម្រេចលើកលែងការចោទប្រកាន់ជនសង្ស័យឈ្មោះយ៉ង់ ភាឡេងផងដែរ ។ ឈ្មោះយ៉ង់ ភាឡេង ត្រូវបានតុលាកាចេញដីកាដោះលែងអោយមានសិរីភាព កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦  ។

សមត្ថកិច្ចនិងអង្គការសង្គមស៊ីវិលក្នុងស្រុកមានកាងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះសាលាឧទ្ធរដែលបានសម្រេចលើកលែងការចោទប្រកាន់ចំពោះជនសង្ស័យ ឈ្មោះយ៉ង់ ភាឡេង ហើយក្រុមគ្រួសារងគ្រោះបានសុំទទួចអោយក្រសួងយុត្តិធម៌មេត្តាជួយអន្តរាគមន៍ ដោយពនិត្យឡើងវិញនូវសំណុំរឿងចាស់នេះ ដើម្បីផ្តល់យុត្តិធម៌អោយពួកគាត់  ៕

DSC01306

2(2)

...

 

ដោយ៖ ចន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print