ប្រវត្តិដ៏អស្ចារ្យរបស់លោកតារាជ (ព្រះវិស្ណុ) ដែលពួកចោរយកព្រះអង្គមិនបាន 🇰🇭🙏🇰🇭

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភព ទំព័ររឿងបូរាណ និងផ្តិតរូបបភាពដោយ EFEO/ GACP/ លោក ហ៊ុំ រិទ្ធី តាមរយ: Page : My Past / អតីតកាល របស់ខ្ញុំ បានបញ្ជាក់អោយដឹងថា: 

«តារាជ» ជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុ នៃព្រហ្មញ្ញសាសនា ដែលមានព្រះហស្ថ៨ រចនាបថបាយ័ន កម្ពស់ជិត៤ម៉ែត្រ ឆ្លាក់ពីថ្មមួយដុំ តម្កល់ទុកនៅច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត។ ភាពល្បីល្បាញនៃឫទ្ធានុភាពដ៏អស្ចារ្យនៃអាទិទេពនេះ ត្រូវបានព្រះមហាក្សត្រខ្មែរនិងប្រជាជនខ្មែរតាំងពីបុរាណ រហូតដល់បច្ចុប្បន្នគោរពបូជា មានជំនឿជាក់មុតមាំនឹងភាពស័ក្តិសិទ្ធិរបស់ព្រះអង្គ ហើយចាត់ទុកជាស្តេចទេពដ៏ខ្ពង់ខ្ពស់បំផុត ដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃ។ 

បើទោះបីជាមានអាយុរាប់រយឆ្នាំ ឆ្លងកាត់ច្រើនសម័យកាលនៃប្រទេសជាតិ ក៏បដិមា «តារាជ» នៅតែបង្ហាញរាងមាំទាំនិងពេញដោយតេជៈបារមី។ ទេពអង្គនេះ ក៏ធ្លាប់បានទទួលការជួសជុលជាច្រើនដងពីអ្នកជំនាញជាតិ-អន្តរជាតិ ដែលរងគ្រោះដោយកត្តាធម្មជាតិនៃអាយុកាលរបស់ខ្លួន សង្គ្រាមស៊ីវិល និងការយារយីពីពួកឈ្មួញទុច្ចរិតប៉ងកាត់ព្រះកេសយកទៅជួញដូរដ៏គួរឱ្យខ្លោចផ្សារ។

ឆ្នាំ១៩៨៥ ព្រះកេសរបស់លោកតារាជ ត្រូវបានជនទុច្ចរិតមួយក្រុមប៉ុនប៉ងអារផ្តាច់ក្នុងបំណងជួញដូរ តែមិនបានសម្រេច ដោយសារត្រូវចំនាយពេលកាត់យូរពេកតាំងពីយប់រហូតដល់ព្រឹក។ ពេលកាត់បានហើយយកទៅអត់កើតព្រោះមេឃភ្លឺហើយទុកចោលនៅជិត ព្រះបាទរបស់ទ្រង់។ នោះឆ្លុះបញ្ជាំងឱ្យឃើញថាគុណ បារមីរបស់ទ្រង់ពិតជាអស្ចារ្យណាស់។

បន្ទាប់មកព្រះកេសរបស់ទ្រង់ត្រូវបានរក្សាទុកក្នុង អភិរក្សដ្ឋានអង្គរខេត្តសៀមរាបបណ្តោះអាសន្ន ដោយសារគ្រានោះមិនទាន់មានសុវត្ថិភាពពេញលេញទើប អាជ្ញាធរ និងសមត្ថកិច្ច ដង្ហែព្រះកេសរបស់លោកតារាជទៅ តម្កល់ទុកនៅជាន់ក្រោម ព្រះទីនាំងវិនិច្ឆ័យក្នុង ព្រះបរមរាជវាំង ក្នុងឆ្នាំ ១៩៩៣។ ក្រោយមកបានយកទៅរក្សាទុកក្នុង សារៈមន្ទីរជាតិ ភ្នំពេញ ហើយក្រោយមកទៀត ដោយសារគេ គិតថាជា លោកតារាជ ជាព្រះអទិទេពដ៏មានបារមីស័ក្តិសិទ្ធិ  ដែលប្រជាជនខ្មែរពេញនគរគោរពបូជា ទើបអាជ្ញាធរសម្រេចដង្ហែលោកតារាជ មកកាន់ទឹកដីដើមកំណើតក្រុងអង្គរវិញ ក្នុងថ្ងៃទី ៧ ខែ កុម្ភះ ឆ្នាំ២០០៤៕

    

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print