អភិបាលស្រុកបន្ទាយស្រី បំពេញតាមសំណើរបស់ប្រជាពលរដ្ឋ បានរៀបចំបើកការដ្ឋានបោសសម្អាតគ្រាប់មីនលើផ្ទៃដីចំនួន៥១ហិកតា

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប មិនជិនណាយនឹងការងារក្នុងនាមខ្លួនជាថ្នាក់ដឹកនាំមូលដ្ឋាននោះឡើយ ក្នុងការបម្រើប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព ទាំងចំណេះដឹង ការទទួលខុសត្រូវ គោរព ស្រលាញ់ប្រជាពលរដ្ឋ ធ្វើការអភិវឌ្ឍមូលដ្ឋាន ទទួលយកនូវសំណើរផ្សេងៗពីប្រជាពលរដ្ឋដើម្បីរកដំណោះស្រាយឈរលើកត្តាអភិវឌ្ឍន៍ លើកតម្កល់ផលប្រយោជន៍ជាតិជាធំ។ 

លោក ឃឹម ហ្វីណង់  អភិបាលស្រុកវ័យក្មេង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងថា ផ្ទៃដីចំនួន៥១ហិកតា នៅភូមិទួលក្រួស ឃុំឃុនរាម ត្រូវបានរៀបចំបើកការដ្ឋានបោសសម្អាតគ្រាប់មីនតាមសំណើរបស់បងប្អូនប្រជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយក្រុមការងារផែនការសកម្មភាពកម្ចាត់មីនខេត្តសៀមរាប(MAPU) និងស្ថិតក្រោមកិច្ចសហការគាំទ្រពីសំណាក់អាជ្ញាធរមីនកម្ពុជា(CMAA) អង្គការដោះមីនកម្ពុជា និងរដ្ឋបាលស្រុកបន្ទាយស្រី។

លោកអភិបាលស្រុកបានលើកឡើងទៀតថា តំបន់ដែលរងហានិភ័យពីគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ តែងបង្កឱ្យមានភាពមន្ទិលសង្ស័យ និងការភ័យខ្លាច ព្រមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពប្រចាំថ្ងៃ និងការប្រើប្រាស់ដីធ្លីឱ្យអស់លទ្ធភាពរបស់អ្នកភូមិ ហើយក៏ជាឧបសគ្គធំដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។ សង្ឃឹមថា នៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់ យើងនឹងអាចផ្លាស់ប្តូរមុខមាត់ថ្មីតំបន់អតីតសមរភូមិក្តៅទាំងនេះ ប្រែក្លាយទៅជាតំបន់លំនៅឋាន កសិកម្ម និងទេសចរណ៍ប្រកបដោយសក្តានុពលវិញម្តង និងអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ដីស្រែចម្ការរបស់ពួកគាត់ប្រកបដោយភាពជឿជាក់ និងមានទំនុកចិត្តដូចតំបន់ដទៃទៀតនៅក្នុងស្រុកបន្ទាយស្រីដែរ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print