ស្រវឹងស្រាជិះម៉ូតូទៅបុកគូទរថយន្តចតស្ងៀមនៅលើចិញ្ចេីមផ្លូវ​បណ្ដាលឲ្យបែកមាត់បាក់ធ្មេញហូរឈាមស្រោចខ្លួន

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់មិនដឹងជាផឹកស្រាស្រវឹង​ជោកជាំមកពីណាទេ​បានបើកម៉ូតូទៅបុកគូទរថយន្តដែលកំពុងចតស្ងៀមនៅលើចិញ្ចេីមផ្លូវ​ បណ្ដាលឲ្យបែកមាត់បាក់ធ្មេញហូរឈាមស្រោចខ្លួន​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង២០នាទីយប់ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចក្បែរក្លិបប្លូឡាញ​ តាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ តាមសម្ដីបុរសម្នាក់ជាម្ចាស់រថយន្តម៉ាក​ NAVARA ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2V-6575 បានប្រាប់ថា​ មុនពេលកេីតហេតុរូបគាត់បានបេីករថយន្តមកចតនៅលេីចិញ្ចេីមផ្លូវមុខផ្ទះរបស់គាត់នៅត្រង់ចំណុចកេីតហេតុ​នេះ។ ក្រោយមកក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៣​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1BQ-1648 ធ្វេីដំណេីរតែម្នាក់ឯងតាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីជេីងទៅត្បូងដោយមានល្បឿនមធ្យម និងរេចង្កូតពេញផ្លូវតែម្នាក់ឯង​ ហេីយក៏ជ្រុលមកបុករថយន្តម៉ាកNAVARA ខាងលេីចំស្តុបក្រោយខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យបែកស្ទុប​ រីឯម៉ូតូនិងម្ចាស់ម៉ូតូដួលអូសជាង៥ម៉ែត្រ​ធ្វេីឲ្យម្ចាស់ម៉ូតូបែកមុខនិងបាក់ធ្មេញហូរឈាមជោកខ្លួនតែម្ដង​ ។

​ ក្រោយកេីតហេតុ​ រថយន្តសង្គ្រោះបន្ទាន់ពីរទៅបីគ្រឿងបានចុះមកដល់ដែរតែបុរសរងគ្រោះខាងលេីនេះមិនព្រមឡេីងរថយន្តសង្គ្រោះដេីម្បីទៅព្យាបាលរបួសឡេីយ​ រង់ចាំទាក់ទងទៅប្រពន្ធរបស់គាត់ចុះមកជួយដោះស្រាយឲ្យរូបគាត់​ ។ ចុងបញ្ចប់ប្រពន្ធរបស់ភាគីខាងម៉ូតូបានមកដល់ហេីយពិនិត្យឃេីញស្ថានភាពជាក់ស្ដែង​ ក៏ព្រមសងថ្លៃខូចខាតទៅលេីភាគីរថយន្តចំនួន១៥០$ដេីម្បីបញ្ចប់រឿងហើយយកប្ដីដែលកំពុងស្រវឹងត្រឡប់ទៅផ្ទះលាងរបួសដោយខ្លួនឯង​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print