សមត្ថកិច្ចឃាត់ខ្លួនអ្នកលេងពូថៅដៃ ក្រោយវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីយប់ថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ១នាក់បន្ទាប់ពីជនសង្ស័យរូបនេះបានបញ្ចេញកំហឹងក្នុងគ្រួសារយ៉ាងកំរោលរួចមក ។

ករណីសមត្ថកិច្ចនគរបាលឃាត់ខ្លួនមនុស្សពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារខាងលើនេះ គឺបានធ្វើឡើងនៅក្នុងភូមិដូងជ្រំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកបាកានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឈី វុិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ស៊ុយ កុលាប អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុ ។

នគរបាលស្រុកដដែលបន្តទៀតថា ជនសង្ស័យ(ឈី វុិត)បានប្រើប្រាស់ពូថៅវាយបំផ្លាញសម្ភារទ្រព្យសម្បត្តិក្នុងផ្ទះ និងវាយបំផ្លាញម៉ូតូម្ដាយផងដែរ ដែលគេសង្ស័យថាអាចបណ្តាលមកពីភ្លើងប្រចណ្ឌប្រពន្ធជាមួយនឹងបងប្រុសបង្កើតរបស់ខ្លួនឈ្មោះ ឈី ហ៊ង អាយុ២៩ឆ្នាំ។ បច្ចុប្បន្ន ជនដៃដល់សមត្ថកិច្ចជំនាញបាននាំយកមកបន្តនីតិវិធីនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងបត់កណ្ដោល ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print