ដំណឹងល្អរីករាយ !មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អនុញ្ញាតឱ្យអ្នកជំងឺ Covid-19 ចំនួន ០៧ នាក់ ដែលបានជាសះស្បើយ ចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ នេះចាត់ទុកជា ! ដំណឹងល្អរីករាយ ខណ: មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា អ្នកជំងឺ Covid-19 ចំនួន ០៧ នាក់ បានជាសះស្បើយ (អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ចំនួន ០៥ នាក់ និងអ្នកដំណើរចូលមកកម្ពុជាចំនួន ២ នាក់) ដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។

នាយកគ្រប់គ្រងមន្ទីរពេទ្យខាងលើបានលើកឡើងថាអាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខ្ញុំបាទសាស្រ្តាចារ្យ ងី ម៉េង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ Covid-19 បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះ៕

   

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print