WHO៖ នឹងធ្វើ​ដំណើរ​ទៅ​ចិន​ ដើម្បី​ស្រាវជ្រាវ​ពី​ប្រភព​នៃ​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩​

ចែករំលែក៖

អន្តរជាតិ៖ នៅខែមករា ឆ្នាំ២០២១ខាងមុខនេះ បេសកកម្មអន្តរជាតិមួយក្រុមដឹកនាំដោយអង្គការសុខភាពពិភពលោក​(WHO) ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅចិននៅសប្តាហ៍ទី ដើម្បីស្រាវជ្រាវពីប្រភពនៃវីរុសដែលបង្កទៅជាជំងឺរាតត្បាតសាកលកូវីដ​-១៩ ជាក់ស្តែងចំពោះការស៊ើបអង្កេតពីប្រភពនៃជំងឺកូវីត​-១៩ គឺជាការទាមទាររបស់ប្រទេសជាច្រើន រហូតមានទាំងចោទប្រកាន់ WHO​ និងចិនថា ខ្វះតម្លាភាពស្តីពីប្រភពនៃជំងឺឆ្លងនេះទៀតផង

ដើម្បីពិនិត្យភស្តុតាង ដែលរួមមានសំណាកតេស្តរបស់មនុស្ស និងសត្វដែលប្រមូលដោយអ្នកស្រាវជ្រាវចិន សំដៅរកប្រភពជំងឺកូវីដ​-១៩ក្រុមបេសកកម្មរបស់ WHO ដែលមានអ្នកជំនាញពី១២ ទៅ១៥នាក់ នឹងធ្វើដំណើរទៅកាន់ទឹកដីមួយនេះ។ ចំណែកទីក្រុងវូហាន ក៏ជាគោលដៅរបស់ក្រុមស្រាវជ្រាវដែរ រីឯលោកស្រី Tea Fischer សមាជិកក្រុមបេសកកម្ម ក៏បានអះអាងថា ការសិក្សានេះនឹងមានរយៈពេលសប្តាហ៍ ដោយសប្តាហ៍ត្រូវធ្វើត្តាឡីស័កបន្ទាប់ពីធ្វើដំណើរទៅដល់ចិន

អ្នកនាំពាក្យ WHO លោក Tarik Jasarevic បានលើកឡើងថា នៅពេលនេះក្រុមការងារកំពុងរៀបចំសម្ភារ ដើម្បីធ្វើដំណើរទៅចិនឲ្យបានកាន់តែឆាប់តាមតែអាចធ្វើទៅបាន លោក Jasarevic និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖« យើងសង្ឃឹមថាក្រុមការងារនឹងអាចចេញធ្វើដំណើរក្នុងខែមករា​»​

ជុំវិញបញ្ហានេះដែរ អ្នកការទូតបស្ចិមលោកខ្លះ ចង់ឲ្យ ក្រុមការងារគួរណាស់តែចាកចេញឲ្យបានមុនកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ WHO ស្របពេលដែលទាំងចិន និង WHO សុទ្ធតែរងសម្ពាធយ៉ាងខ្លាំងពីប្រទេសដទៃក្នុងការស៊ើបអង្កេតពីប្រភពកំណើតរបស់វីរុស កាលពីខែឧសភាកន្លងទៅ រដ្ឋមន្ត្រីសុខាភិបាលប្រទេសជាច្រើន បានអំពាវនាវឲ្យស្ថាប័នសុខាភិបាលអន្តរជាតិមួយនេះកំណត់ពីប្រភពនៃវីរុសក៏ដូចជារបៀបនៃការឆ្លងរបស់វីរុសពីសត្វផងដែរ

ដោយឡែកលោក​Peter Ben Embarek អ្នកជំនាញសុខភាពសត្វរបស់ WHO ចំពោះការស្រាវជ្រាវស្វែងរកប្រភពជំងឺវិញ  បានលើកឡើងថា ក្រុមបេសកកម្មនេះក៏មានបំណងក្នុងការសម្ភាសកម្មករដែលធ្វើការក្នុងផ្សារនៅទីក្រុងវូហានដើម្បីចង់ដឹងថាពួកគែឆ្លងជំងឺកូវីដ​-១៩ដោយរបៀបណា លោកបន្ថែមថា គ្មានភស្តុតាងណាចង្អុលបង្ហាញថាវីរុសនេះផលិតឡើងដោយមនុស្សឡើយ

គួរបញ្ជាក់ថា ទាក់ទិនរឿងនេះអាជ្ញាធរចិន បានជូនដំណឹងទៅ WHO ស្តីពីជំងឺផ្លូវដង្ហើមប្រភេទថ្មី នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩ ក្រោយមានករណីផ្ទុះជំងឺមិនធ្លាប់មាននេះក្នុងទីក្រុងវូហាន តាំងពីមក អាមេរិវិញ បានចោទប្រកាន់ចិនថាលាក់បាំងពីការផ្ទុះជំងឺឆ្លងនេះ និងក៏បានទាមទារផងដែរឲ្យ WHO ស៊ើបអង្កេតដោយមានតម្លាភាពចំពោះការផ្ទុះឡើងនេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print