ក្រុមការងារសកម្ម របស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃ លិន បានចុះបន្តការអប់រំផ្សព្វផ្សាយអនាម័យនិងសុខភាពជូនបងប្អូនសហគមន៍ សង្កាត់ប៉ៃ លិន ដើម្បីទប់ស្កាត់ការរីករាលដាលនៅជម្ងឺកូវីដ១៩

ចែករំលែក៖

ប៉ៃ លិន ៖ នៅវេវាម៉ោង៨និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បានដឹកនាំ យុវជន កក្រក អ្នកស្ម័គ្រចិត្ត កក្រក សរុប ១០ នាក់ ស្រី ៣នាក់ ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ អូរតាពុកក្រោម ភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃ លិន ខេត្តប៉ៃ លិន ដែលមានអ្នកទទួលផលសរុបចំនួន ៣៧ ខ្នងផ្ទះ ,អ្នកចូលរួមស្មើនឹង ១៦៨ នាក់ , ស្រី ១០៤ នាក់ បានបិទផ្ទាំងរូបភាពចំនួន ៤០ ផ្ទាំង ,ចែកប័ណ្ណផ្សព្វផ្សាយបាន ៥៦ សន្លឹក ,ចែកម៉ាស់បាន ១៦៨ បន្ទះ និងបានចែកសាប៊ូបានចំនួន ៣៧ ដុំ ដើម្បីឲ្យបានយល់ដឹងទូលំទូលាយ អំពីវិធានការការពារ និងថែរក្សាអនាម័យ ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 ក្នុងបរិបទសហគមន៍ 28 វិច្ឆិកា 2020 នេះ៕ស សារ៉េត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print