បាញ់៤គ្រាប់ស្លាប់បុរសម្នាក់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខណៈដែលគាត់កំពុងជិះម៉ូតូហេីយត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហារចំនួន៤គ្រាប់តែត្រូវរូបគាត់៣គ្រាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ហើយគេពុំទាន់ដឹងថាជាករណីប្លន់ឬជាគំនុំនៅឡើយទេ ដោយនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់នៅឡើយ។

តាមប្រភពព័ត៌បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ចំណាន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរជាអ្នកគួកជេដី រថយន្ត ម៉ូតូ ព្រមទាំងជាអ្នករកសុីចងការប្រាក់ផងដែរ។ គាត់មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៤គ្រាប់ តែត្រូវចំនួន៣គ្រាប់ និងខុសទៅត្រូវដី១គ្រាប់។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុមានគេខលហៅ ជនរងគ្រោះ ហើយជនរងគ្រោះក៏បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីមនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។លុះពេលទៅដល់កន្លែងកើតហេតុក៏ត្រូវជនសង្ស័យបាញ់ប្រហារតែម្ដង ខណៈនោះជនរងគ្រោះបានរងរបួសធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតហើយបានស្លាប់បាត់បង់ជីវិតនៅទីនោះ។ បន្ទាប់មកក្រុមគ្រួសារបានដឹកត្រឡប់ទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋានវត្តពោធិ៍ចិនតុង ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងហ៊ុមព័ទ្ធទីតាំងកេីតហេតុនិងរេីសសំបកគ្រាប់យកទៅរក្សាទុករង់ចាំធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់យកទៅផ្តន្ទាទោសតាមច្បាប់៕ដោយ​ ៖សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print