ចិនធ្វើសមយុទ្ធ មានយុទ្ធសាស្ត្រវាយប្រហារ កោះតៃវ៉ាន់

ចែករំលែក៖

កម្លាំងទាហានចិនបានបញ្ជូនរថក្រោះពីរគ្រឿង ដ៏ទំនើប របស់ខ្លួន ប្រភេទ Type 96A និងType 04 ចូលរួមធ្វើសមយុទ្ធដែលមានយុទ្ធសាស្ត្រវាយប្រហារកោះតៃវ៉ាន់ ។
តាមបណ្តាញទូរទស្សន៍ CCTV រថក្រោះធ្វើដំណើរនៅក្នុងភូមិសាស្ត្រ ដ៏លំបាក ក្នុងទីកុ្រង។ កម្លាំងទាហានចិនជឿជាក់ថា នៅពេលវាយប្រហារចូលដីគោក កោះតៃវ៉ាន់ នឹងត្រូវឆ្លងកាត់ឧបសគ្កជាច្រើន។ ការធ្វើសមយុទ្ធដោយមានការចូលរួមពី កងពលលេខ៧២ និង កងពលប្រចាំភូមិភាគ ខាងកើតរបស់ចិន។
តាមទូរទស្សន៍CCTV បង្ហាញឲ្យឃើញថា មានពីរក្រុមនៅក្នុងការធ្វើសមយុទ្ធនោះ ។ ក្រុមពណ៌ក្រហម មាន ២៣០ នាក់ និងរថក្រោះ៣០គ្រឿងដ៏ទំនើប ដំណាងឲ្យទាហានចិន។ ចំណែកក្រុមពណ៌ខៀវ ដំណាងឲ្យកោះតៃវ៉ាន់ មានទាហាន ៧០ នាក់ និងរថក្រោះ៦គ្រឿងប៉ុណ្ណោះ។
ការធ្វើសមយុទ្ធខាងលើ គឺជាសមយុទ្ធ ដែលមានយុទ្ធសាស្ត្រវាយប្រហារ កោះតៃវ៉ាន់ ដោយមានទាំងកម្លាំងទាហាន អាវុធ ដើរតួនាទី ជាភាគីតៃវ៉ាន់ទៀតផង។ លោក Chi Le-yi អ្នកជំនាញស្តីពីយុទ្ធសាស្ត្រការពារ បានឲ្យដឹងថា ការធ្វើសមយុទ្ធវាយប្រហារលើដីគោករបស់កងពល ៧២ បានធ្វើឡើងប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីក្រោះតែវ៉ាន់ មានគម្រោងប្រកាសឯករាជ្យចេញពីចិនដីគោក។
ចិនបានចាត់ទុកកោះតៃវ៉ាន់គឺជាខេត្តស្វ័យភាពមួយរបស់ខ្លួន ហើយចាំបាច់ត្រូវតែបង្រួបបង្រួមក្នុងពេលខាងមុខ ។ មិនតែប៉ុណ្ណោះចិនបានគម្រាមថានឹងកម្ទេចកោះតៃវ៉ាន់ប្រសិនបើហានប្រកាសឯករាជនោះ៕

...

រូបភាព៖ CCTV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print