ការពន្យារពេលព្រឹត្តិការណ៍ Australian Open នឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈឆ្នាំក្រោយ

ចែករំលែក៖

យោងតាមការចេញផ្សាយរបស់ CNA ដែលដកស្រង់ពី AFP បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីសAustralian Open ដែលគ្រោងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី១៧ ខែធ្នូ ត្រូវបានវិលត្រឡប់មកវិញថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីមានការចរចាជាច្រើនសប្តាហ៍ ខណៈដែលការរំខានពីជំងឺកូវីដ-១៩ បានឈានដល់រដូវកាលទី២ នៃកីឡាវាយតឺន្នីស Grand Slam 

ការប្រកួតជម្រុះបុរសនឹងត្រូវរៀបចំឡើងនៅ Doha ប៉ុន្តែអូស្រ្តាលីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ជាច្រើនរួមទាំងពានរង្វាន់វាយតឺន្នីសលំដាប់កំពូល ATP Cup ផងដែរដោយប្រកាសពីកាលវិភាគរបស់ខ្លួននៅដើមឆ្នាំ២០២១ ។

ការពន្យាពេល៣សប្តាហ៍សំរាប់ការបើករដូវកាល Grand Slam កើតឡើងបន្ទាប់ពីកម្មវិធី Wimbledon ឆ្នាំនេះត្រូវបានលុបចោលជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយកម្មវិធី French Open ត្រូវបានពន្យាពេល និងកម្មវិធី US Open ក៏ត្រូវបានបិទដែរ

អ្នកគាំទ្រត្រូវបានគេរំពឹងថានឹងអនុញ្ញាតឱ្យចូលទស្សនានៅទីលានប្រកួតវាយតឺន្នីសនៅក្រុង Melbourne ដែលជាកន្លែងនៃការប្រកួតនេះ ដោយសារតែជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែកីឡាករនឹងត្រូវឆ្លងកាត់ការធ្វើតេស្ត នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃមុនការប្រកួតមកដល់

ការបញ្ជាក់ពីកាលបរិច្ឆេទចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ បន្ទាប់ពីមានកិច្ចពិភាក្សារវាងអាជ្ញាធរកីឡាវាយតឺន្នីសអូស្រ្តាលី និងអាជ្ញាធររដ្ឋនៅទីក្រុងមែលប៊នដែលបានកើតឡើងពីការជាប់គាំងរយៈពេលមួយខែក្នុងខែតុលា បន្ទាប់ពីមានរលកទី២នៃការរីករាលដាលជំងឺកូវីដ-១៩

ដើមឡើយកម្មវិធី Australian Open នេះគ្រោងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមករាហើយកីឡាករនឹងមកដល់ប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី១៥ ខែមករាដើម្បីនៅដាច់ដោយឡែក២សប្តាហ៍ ក្នុងពិធីសារវិជ្ជសាស្ត្រនិងសុខាភិបាលអូស្ត្រាលី ដែលភាគច្រើនកីឡាករមកពីប្រទេសដែលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print