ព្រោះតែវិបត្តិ COVID-19 ក្រុមហ៊ុន Mercedes Benz បិទរោងចក្រផលិតរថយន្តទំនើប នៅប្រេស៊ីល

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនផលិតរថយន្ត Mercedes Benz របស់អាល្លឺម៉ង់ នៅថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែធ្នូឆ្នាំ២០២០ បានបញ្ជាក់ថា ខ្លួននឹងបញ្ចប់ការផលិតរថយន្តសេរីទំនើប របស់ខ្លួន នៅក្នុងប្រទេសប្រេស៊ីល ដោយបិទរោងចក្រតូចមួយ ខណៈដែលរោងចក្រនេះសាងសង់ឡើង ដើម្បីផលិតរថយន្តទំនើប។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុននេះ បានបញ្ជាក់បន្ថែមថា ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19 បានបណ្តាលឲ្យតម្រូវការរថយន្តទំនើប មានការធ្លាក់ចុះ ដែលវាបានធ្វើឲ្យមិនមាននិរន្តរភាព ដើម្បីបន្តបើករោងចក្រនេះ។

គួបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត Mercedes Benz របស់អាល្លឺម៉ង់ មានទីតាំងស្ថិតនៅទីក្រុង Iraccemapolis នៃប្រទេសប្រេស៊ីល ដែលកំពុងចំណាយលើបុគ្គលិក ប្រមាណជា ៣៧០កន្លែង៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print