ខេត្តស្ទឹងត្រែងៈ ក្រុមយុវជនមិនបាននាំគ្នាកសាងអំពើល្អ បែរជាអត់រៀនអត់សូត្រធ្វើចោរដើរលួចក្របីអ្នកស្រុក ចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦វេលាម៉ោង៩.០០ នាទីព្រឹក ស្ថិត នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងខេត្ត ស្ទឹងត្រែង ខណះពួកគេធ្វើសកម្មភាពលួចក្របីអ្នកស្រុក១ក្បាល ។
សមត្ថកិច្ចបានអោយដឹងថាៈ ជនសង្ស័យឃាត់ខ្លួនបានមានគ្នា ៤នាក់÷ ១.ដោ. វិចិត្រ ( តឿ) ភេទប្រុសអាយុ២៨ ឆ្នាំ ។ ២.ដោ. វិជ្ជា ភេទប្រុស អាយុ ២៣ ឆ្នាំ។ ៣.យ៉ាច.សុីម ភេទ ប្រុសអាយុ១៨ ឆ្នាំទាំង៣នាក់ មានទីលំនៅភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែង
(អ្នកទាំង៣ខាងលើមានប្រើប្រាស់គ្រឿងញៀន) ។
៤. សុីវ ចិន ភេទ ប្រុស អាយុ ៣៥ឆ្នាំ កសិករមានលំនៅភូមិអូររុណ ឃុំអូរស្វាយ ស្រុកថាឡា។ ដោយឡែក ជនរងគ្រោះមានឈ្មោះចាន់ .វ៉ុន ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិវើុនសៀនឃុំអូរស្វាយ
ស្រុកថាឡា ខេត្តស្ទឹងត្រែង .។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅសសលាដំបូង ។ ស្ទឹងត្រែង







