នៅរសៀលនេះ( ផ្សារបឹងខ្យាង) នៅស្រុកកណ្ដាលស្ទឹង អាជ្ញាធរខេត្តបានអនុញ្ញាតឲ្យដំណើរការលក់ឡើងវិញ

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខេត្ត  លោក គង់ សោភ័ណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងមន្ត្រីជំនាញខាងសុខាភិបាល ចុះទៅពិនិត្យទីតាំងផ្សារបឹងខ្យាង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងបន្តអនុញ្ញាតឲ្យដំណើរការបើកលក់ឡើងវិញ។ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាស ជាផ្លូវការ បញ្ជាក់ថាអ្នកជំងឺកូវីដ19 ឈ្មោះ អៀម ធីតា បានជាសះស្បើយ។

សូមបញ្ជាក់ថា:  ស្ត្រីឈ្មោះ អៀម ធីតា បានឆ្លងកូវីដ១៩ ខណៈដែលចូលទៅទិញខោអាវ និងទំនិញក្នុងផ្សារផេត្រូ ។ ក្រោយពីក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មាន ថាឈ្មោះ អៀម ធីតា មានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នោះ សមត្ថកិច្ច និងអាជ្ញាធរ មន្ត្រីជំនាញ បានធ្វើការស្រាវជ្រាវ ដឹងថា លោក យាយ ឈ្មោះ អៀង សុខខេង បានមកកាន់ផ្សារបឹងខ្យាង ប៉ុន្តែគាត់គ្រាន់តែជាអ្នកប្រយោលក្នុងព្រឹត្តិការណ៍នេះ ។ បច្ចុប្បន្នលោកយាយ កំពុងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺបានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។ 

ប៉ុន្តែដោយសារចៅស្រីរបស់គាត់ ឈ្មោះអៀម ធីតា ត្រូវបានក្រសួងសុខាភិបាលប្រកាសជូនព័ត៌មាន ថាព្យាបាលជាសះស្បើយជំងឺកូវីដ19 នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ទើបនៅរសៀលថ្ងៃដដែលនេះ អាជ្ញាធរខេត្តកណ្ដាល បានអនុញ្ញាតឲ្យផ្សារបឹងខ្យាង បើកដំណើរការឡើងវិញ៕

ដោយ៖ស្អាង ជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print