ក្រសួងទេសចរណ៍ ចេញសារាចរណែនាំ ស្តីពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសឆ្លងឆ្នាំសកល២០២០ ឆ្លងចូល២០២១

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសារាចរ ណែនាំ ស្តីអំពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

ក្រសួងទេសចរណ៍បានបញ្ជាក់ក្នុងសារាចរណែនាំថា, ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដូចខាងក្រោម៖

១.ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយ ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩ ពិសេសការត្រួតពិនិត្យកម្តៅ ពាក់ម៉ាស់ លាងដៃ និងបាញ់អាល់កុលសម្លាប់មេរោគ ឲ្យបាន ជាប្រចាំនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ ។

២. ត្រូវកំណត់សមត្ថភាពផ្ទុកអតិបរមា (Carrying Capacity) នៅតាមគោលដៅទេសចរណ៍ទាំងអស់ និងត្រូវបញ្ចៀសការជួបជុំជាក្រុមធំ (មិនឲ្យលើសពី ២០នាក់ ) ដោយត្រូវគិតគូរអំពីការរក្សាគម្លាត សុវត្ថិភាពឲ្យបានត្រឹមត្រូវ និងត្រូវកត់ត្រាភ្ញៀវទេសចរ (ឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន ដែលចូលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។ ) 

៣. ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីអប់រំណែនាំម្នាស់ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងភ្ញៀវទេសចរឲ្យចូលរួមថែរក្សាបរិស្ថាន អនាម័យ ដោយ លុបបំបាត់ការបោះចោលសំរាម និងកាកសំណល់ផ្តេសផ្តាស ជាពិសេសបញ្ឈប់ការបោះចោល ក្រដាសក្រោមតុ កាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងត្រូវចាត់វិធានការតាមគ្រប់រូបភាពដើម្បី ធានាអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបម្រើការត្រូវមាន ឯកសណ្ឋានឲ្យបានត្រឹមត្រូវ។

៤. ត្រូវសហការណែនាំ និងជំរុញអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល ទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។

រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និង សេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាង ការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងថ្លៃដែលបានបិទផ្សាយម្ចាស់មូលដ្ឋាន អាជីវកម្ម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៥. ត្រូវសហការចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីធ្វើការបញ្រ្ជាបការយល់ដឹងជាសាធារណៈ ដល់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ អំពីហានិភ័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ព្រមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ឲ្យបានល្អប្រសើរ។

សូមអាននូវ សារាចរណែនាំ របស់ក្រសួងទេសចរណ៍ទាំងស្រុងដូចខាងក្រោម ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print