នីហ្សេរីយ៉ារំដោះបានសិស្ស​៣៤៤នាក់ពីក្រុមបូកូ ហារ៉ាម

ចែករំលែក៖

អភិបាលរដ្ឋ Katsina បានប្រកាសឲ្យដឹងថា សិស្សចំនួន​៣៤៤នាក់ត្រូវបានរំដោះចេញពីដៃក្រុមបូកូ ហារ៉ាម។ លោក​ Aminu Masari អភិបាលរដ្ឋ​ Katsina បានបញ្ជាក់ថា មានសិស្សទាំងប្រុសទាំងស្រី ដែលក្រុម​បូកូ ហារ៉ាម​ប្រកាសថាពួកគេជាអ្នកចាប់ខ្លួននោះពេលនេះកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់​Katsina ។

លោក​Aminu Masari បានបញ្ជាក់ថា នៅពេលនេះ​ សិស្សទាំង​៣៤៤នាក់​​បានប្រគល់ទៅឲ្យក្រុមសន្តិសុខ​ហើយ។ នៅថ្ងៃទី​១៨ខែធ្នូ​ ​ក្រុមគ្រូពេទ្យនិឹងត្រួតពិនិត្យសុខភាព​មុនពេល​ប្រគល់ឲ្យជួបជុំក្រុមគ្រួសារវិញ។
​ក្រុមសិស្សនិងនិស្សិត ដែលបានរំដោះនោះត្រូវបានកម្លាំងក្រុមភេរវកម្ម បូកូ ហារ៉ាមចាប់ខ្លួន​កាលពីថ្ងៃទី​១១ខែធ្នូ​ នៅសាលាមធ្យមសិក្សានាតំបន់ជនបទ Kankara ។​សាលានោះមានសិស្សសរុប​៨០០នាក់ ​ត្រូវក្រុមខ្មាន់កាំភ្លើងវាយប្រហារ​ចាប់ខ្លួនកាលពីសប្តាហ៍កន្លងមក ប៉ុន្តែក៏មានសិស្សជាច្រើន បានគេចខ្លួនរួចត្រឡប់មកផ្ទះវិញដែរ។
លោកMasari បានឲ្យដឹងទៀតថា «យើងបានបង្កើតបណ្តាញទំនាក់ទំនង​ផ្ទាល់ជាមួយក្រុមភេរវកម្ម​ដើម្បីឱ្យដោះលែងសិស្សទាំងអស់ដោយមិនមានជួបបញ្ហាអ្វី​ឡើយ។ អរគុណព្រះជាអម្ចាស់ ដែលពួកគេស្តាប់តាម ហើយដោះលែងដោយមិនចាំបាច់ផ្ទុះអាវុធមួយគ្រាប់ណាឡើយ។
ប្រធានាធិបតី នីហ្សេរីយ៉ា លោក​ Muhammadu Buhari បានអបអរសាទរ​ដល់ការដោះលែងសិស្សទាំងអស់​ឲ្យវិលត្រឡប់មកជួបជុំគ្រួសារវិញដោយសុវត្ថិភាព​។ ទាំងនោះជាភាពរីករាយយ៉ាងខ្លាំង​សម្រាប់គ្រួសារនិងប្រទេសជាតិ ក៏ដូចជាសហគមន៍អន្តរជាតិ ៕ ដោយ៖ធីរីណា

...


រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print