បុរសម្នាក់ខឹងក្មេងជេរថាអាឆ្កួត ឈប់កង់ចុះទៅទាត់មួយជើងបណ្តាលឱ្យរបួសធ្ងន់ ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ដោយសារស្រវឹងស្រា ខឹងក្មេងជេរថាអាឆ្កួត ក៏ឈប់កង់ចុះទៅទាត់ក្មេងនោះមួយជើងបណ្តាលឱ្យបាក់ជើងស្តាំរងរបួសធ្ងន់ត្រូវនគរបាលឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង៣០នាទីនៅលើផ្លូវលំក្នុងភូមិល្វា.សកណ្តាល ឃុំល្វា.ស ស្រុកល្វាឯម ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ផល រីតា ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិល្វា.សកណ្ដាល ឃុំល្វា.ស ស្រុកល្វាឯម ខេត្តកណ្ដាល។

ចំណែកជនសង្ស័យឈ្មោះ វ៉ាត ឆៃរ៉ាត់ ហៅ ប៉ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិល្វា.សក្រោម ឃុំល្វា.ស ស្រុកល្វាឯម ខេត្តកណ្ដាល ។

នគរបាលស្រុកល្វាឯមបានឱ្យដឹងថានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទីឈ្មោះ ផល រីតា ភេទប្រុស អាយុ៨ឆ្នាំ បានឈរលេងជាមួយក្មេងៗដូចគ្នាមាន១-ឈ្មោះស័ក្តិ ភេទប្រុស ២-ឈ្មោះហួ ភេទស្រី នៅលើផ្លូវលំក្រោយផ្ទះឈ្មោះលី ជឺ ស្ថិតនៅភូមិល្វា.សកណ្តាល។ ពេលកំពុងឈរលេងស្រាប់តែឈ្មោះវ៉ាត ឆៃរ៉ាត់ ហៅ ប៉ ភេទប្រុស អាយុ២៥ឆ្នាំ ស្រវឹងស្រាជិះកង់មកពីភូមិព្រែកប្រា ពេលមកដល់កន្លែងក្មេងរងគ្រោះកំពុងឈរលេង ឈ្មោះ វ៉ាត ឆៃរ៉ាត់ ហៅប៉ បានចុះពីលើកង់ទៅទាត់ក្មេងរងគ្រោះឈ្មោះផល រីតាមួយជើងចំភ្លៅខាងស្តាំបណ្តាលឱ្យបាក់ ដោយសារខឹងក្មេងរងគ្រោះជេរថាអាឆ្កួត ។ ចំពោះក្មេងរងគ្រោះឈ្មោះផល រីតា ត្រូវបានម្ដាយបង្កើតនាំទៅកាន់មន្ទីរពេទ្យកុមារជាតិ បន្ទាប់មកបានទូរសព្ទប្រាប់មកសមត្ថកិច្ចយើងថាឈ្មោះផល រីតា ត្រូវបានគ្រូពេទ្យពិនិត្យថាបាក់ឆ្អឹងភ្លៅ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ ឆ ដា

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print