សូមពិនិត្យមើលពី ” សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ នៅត្រង់រង្វង់មូលគ្មានផ្លាកសញ្ញាបង្ហាញទិស “

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានបន្តរំលឹកអំពីផ្លាកសញ្ញាចរាចរណ៍ ជូនដល់ជនរួមជាតិ បានយល់ ស្គាល់ ជៀសវាងករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសារតែខ្វះការសិក្សា និងមោនបានយោគយល់គ្នាក្នុងការបើកបរ ក្នុងនោះដោយបញ្ជាក់ថា, ” សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ នៅត្រង់រង្វង់មូលគ្មានផ្លាកសញ្ញាបង្ហាញទិស ” អ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុនប្រសិនបានជួបស្ថានភាពដូចក្នុងរូប?

អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។

:ឮតាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង ” រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ ”

ទាញយក និងតម្លើងកម្មវិធី Cambodia Driving Rules ដោយឥតគិតថ្លៃ (FREE Download) ដើម្បីទទួលបានចំណេះដឹងល្អៗ ពីទ្រឹស្តីនៃការបើកបរ នៃច្បាប់ចរាចរណ៍ផ្លូវគោក ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print