ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការកែសម្រួលការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កចំពោះអ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលបានកាន់ទិដ្ឋាការការទូត (Visa A)

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការកែសម្រួលការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កចំពោះអ្នកការទូត និង មន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូក (Visa A)។

នៅក្នុងសេចក្តីប្រកាសជូនព័ត៌មាន របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា , គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនស្ថានតំណាងបរទេសប្រចាំកម្ពុជា អង្គការអន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ លើលិខិតលេខ ២៦០ សខល ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ របស់ ក្រសួងសុខាភិបាល ស្តីពីការកែសម្រួលការនូវវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេញលេញចំពោះ អ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (Visa A) ត្រូវ៖ មានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certifica) ចេញដោយអាជ្ញាធរសុខាភិបាលទទួលស្គាល់ដោយប្រទេសសាមី បញ្ជាក់ថាគ្មានកូរីដ-១៩ មានសុពលភាពរយៈពេល៧២ម៉ោង មុនពេលចេញដំណើរ។ នៅពេលមកដល់ កម្ពុជា អ្នកទាំងនោះត្រូវឆ្លងកាត់ការយកសំណាកទៅធ្វើតេស្តដោយក្រុមគ្រូពេទ្យវិជ្ជាជីវៈកម្ពុជា។

ស្ថានតំណាងបរទេស និងក្រុមការងារអង្គការសហប្រជាជាតិនៅកម្ពុជាត្រូវធានាលើការត្រួតពិនិត្យឲ្យបាន ហ្មត់ចត់ ក្នុងការអនុវត្តរបស់អ្នកទទួលបានទិដ្ឋាការការទូតកម្ពុជា (Vis A) ការធ្វើចត្តាឡីស័ក១៤ថ្ងៃ ពេញលេញ។ ក្នុងករណីមានអ្នកដំណើរណាម្នាក់ដែលធ្វើតេស្តវិជ្ជមានសក្យវីដ-១៩ ក្រសួងសុខាភិបាលនឹង បញ្ជូនអ្នកវិជ្ជមានវីសកូដ -១៩ ទៅមន្ទីរពេទ្យតាមការកំណត់របស់ក្រសួងសុខាភិបាល។

ធ្វើចត្តាឡីស័ក១៤ថ្ងៃ ពេញលេញ នៅនិវេសនដ្ឋានរបស់ស្ថានទូត ឬគេហដ្ឋានដាច់ដោយឡែក។ ក្នុងករណ៏ អ្នកការទូតដែលមិនស្នាក់នៅក្នុងនិវេសនដ្ឋានរបស់ស្ថានទូត ឬគេហដ្ឋានដាច់ដោយឡែក ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ពេញលេញ នៅសណ្ឋាគារ Himawari និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ស្ថានទូត អង្គការអន្តរជាតិ សាមី និងមន្ត្រីសុខាភិបាល ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់សាមីខ្លួនផ្ទាល់។

ក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេញលេញ មិនអនុញ្ញាតឲ្យជួបភ្ញៀវឡើយ។ ការធ្វើដ៍ណើរពីព្រលានយន្តហោះទៅនិវេសនដ្ឋានរបស់ស្ថានទូត ឬគេហដ្ឋានដាច់ដោយឡែក ត្រូវប្រើប្រាស់ តែមធ្យោបាយដឹកជញ្ជូនរបស់ស្ថានទូត ឬអង្គការអន្តរជាតិ ប៉ុណ្ណោះ៕

...


ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print