ក្រសួងការពារជាតិអាមេរិកប្រកាសផ្អាកដំណើរការផ្ទេរអំណាច

ចែករំលែក៖

មន្ត្រីក្រសួងការពារជាតិអាមេរិកទទួលបានបទបញ្ជារឲ្យផ្អាករាល់សកម្មភាពផ្ទេរអំណាច​ដល់ក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក បៃឌិន​​ ។
កាលពីថ្ងៃទី​១៨ ខែធ្នូ​ក្រសួងការពារជាតិអាមេរិកបានប្រកាសថា​ ក្រុមការងារ​រៀបចំផ្ទេរអំណាច​មានការងារច្រើនត្រូវធ្វើ​។ រាល់សកម្មភាព​ផ្ទេរអំណាចនឹងឡើងផែនការជាថ្មី​ក្រោយបញ្ចប់ការឈប់សម្រាកឆ្នាំ​ថ្មី។ ​
សារព័ត៌មានAxios បានដកស្រង់​ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកដែលបានបញ្ជាក់ថា «ភាគីទាំងពីរបានព្រមព្រៀងគ្នាផ្អាកសកម្មភាពផ្ទេរអំណាច​នៅថ្ងៃស្អែក​។​យើងនឹងឡើងកាលវិភាគថ្មី​ក្រោយបញ្ចប់ការសម្រាកចូលឆ្នាំ​រួច»។ ជាមួយគ្នានេះរដ្ឋមន្ត្រីក៏បាន​ប្រកាសថា មិនមានករណីឈប់ប្រជុំផ្ទេរអំណាចនោះឡើយ។
ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់​​ក្នុងក្រសួងការពារជាតិ​​ បានច្រានចោល​ការចោទប្រកាន់ថា ការផ្អាកសកម្មភាពផ្ទេរអំណាចគឺជាចេតនា ដើម្បី​ព្យារពេលតែប៉ុណ្ណោះ​។ ក្រសួងការពារជាតិអាមេរិក បានប្រកាសថា ក្រោយឈប់សម្រាកនឹងមានកិច្ចប្រជុំផ្ទេរអំណាចដល់ទៅ​២០ លើក​​ ហើយការផ្ទេរអំណាចត្រូវធ្វើឲ្យរួចរាល់មុនថ្ងៃទី​២០ខែមករាឆ្នាំ​២០២១ ដែលប្រធានាធិបតីថ្មីចូលកាន់តំណែង។
មន្ត្រីក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា បុគ្គលិក​ក្រសួងការពារជាតិ​ពិតជានឿយហត់ខ្លាំងណាស់ដោយសារតែកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីផ្ទេរអំណាច ហើយថែមទាំងមានការងារបច្ចុប្បន្នរបស់ក្រសួងទៀត​។
លោក Chris Miller ទទួលបានការតែងតាំង​ជារដ្ឋមន្ត្រីការពារជាតិ​ នៅថ្ងៃទី​១១ខែវិច្ឆិកា ក្រោយ លោកMark Esper ត្រូវប្រធានាធិបតីដូណាល់ ត្រាំ​ដកហូតតំណែង​។ ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់ជាច្រើន ក៏បានចាកចេញពីមន្ទីរបញ្ចកោណ​ធ្វើឲ្យសកម្មភាព​មួយចំនួនត្រូវជាប់គាំ​ង៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print