Update៖ យុវជនម្នាក់ត្រូវក្រុមក្មេងស្ទាវ៦-៧នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ដេញកាប់យុវជន៤នាក់បណ្ដោយឱ្យ៣នាក់រងរបួសធ្ងន់ស្រាល(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ យុជនម្នាក់ ត្រូវបានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៦-៧នាក់ជិះម៉ូតូ៣គ្រឿង ដេញកាប់នឹងដាវសាំម៉ូរ៉ៃបណ្ដោយឱ្យយុវជន៣នាក់រងរបួសធ្ងន់ ស្រាល ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពពត៍មានពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា ពួកគេបានជិះម៉ូតូពីរគ្រឿងដើរលេង ក្រោយមកក៏បានជួបនឹងក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នា៦-៧នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃ បានមកដេញកាប់បណ្ដោយឱ្យយុវជន៣នាក់រងរបួសធ្ងន់ ស្រាល។ ភ្លាមៗនោះក្រុមក្មេងស្ទាវទាំងអស់នោះ បានជិះម៉ូតូរត់គេចខ្លួនបាត់សម្រោលដោយសុវត្ថិភាព។

ក្រោយកើតហេតុយុវជនទាំង៣នាក់នោះត្រូវបានគេដឹកតាមម៉ូតូកង់បីយកមកមន្ទីរពេទ្យកាល់ម៉ែតដើម្បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ បច្ចប្បន្ន យុវជនទាំង៣នាក់រងគ្រោះមិនទាន់ស្គាលអត្តសញ្ញានៅឡើយទេ៕

https://www.facebook.com/nkdnews/videos/524520424374363/

AggMAA8ASWsMp-BaUK6p76NHL5IgB2ZE0ibExhBWrL_6

Ajirek0OtJvVqBNZ3HbBxvUKFUlDadx66-d-A7w9NJkW

AveuWMjBTf3qq6PRPNAuz4ClHBHt6t4_32PerVWMkBSg

AkAaIQCBAbOzef_qNQvgw3S8PTLjZfGJWXCUrWEdT9z6

Arf1mEOmTUMdKOAk_Ov8hC-Xs1lh0U7dpLuATnjanpGk

AvxEkuumractCIO2D5Tz6AyMTHobRBDOIYqT9PE1KCj7

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print