ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមួយចំនួនទៅអប់រំ និងពន្យល់ឲ្យអាជីវករមួយចំនួនដែលបានដែលបានធ្វើតូបលក់ដូរនៅតាមបណ្តោយផ្លូវវែងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ យ៉ាងអាណាធិបតេយ្យនោះឲ្យរុះរើតូបនេះជាបន្ទាន់ក្នុងរយៈពេលមួយអាទិត្យ។
តាមការឲ្យដឹងពីសាលាខណ្ឌពោធិសែនជ័យបានឲ្យដឹងថា តូបចំនួន៩ត្រូវបានម្ចាស់ផែស្ងួន សូងួន អនុញ្ញាតិឲ្យអាជីវករសាងសងនៅលើដីចំណីផ្លូវវែងស្រេងដើម្បីយកប្រាក់ឈ្នួលក្នុង១ខែ ២០០ទៅ៣០០ដូល្លារ និងដោយសារតែឃើញភាពអាណាធិបតេយ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈទើបអាជ្ញាធរខណ្ឌពោធិ៍សែនជ័យសម្រេចឲ្យអាជីវករទាំងអស់នោះរុះរើតូបនេះជាបន្ទាន់ដោយគិតពីថ្ងៃនេះទៅដល់សប្តាហ៍ក្រោយ ហើយប្រសិនបើមិនព្រមរុះរើទេនោះអាជ្ញាធរមូលដ្ឋាននិងប្រើកម្លាំងបាយ ដើម្បីរុះរើតូបនេះដោយមិនទទួលការខុសត្រូវរាល់ការខូចខាតនោះឡើយ៕
ដោយ៖ ប្រាថ្នា