ទីផ្សារសាងសង់បានធ្លាក់ចុះនៅឆ្នាំ២០១៥ ប៉ុន្តែតម្លៃអចលនទ្រព្យនៅតែខ្ពស់សម្រាប់ ប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

RGN02:RANGOON,BURMA,16JUL96 - Burmese workers work on a building construction site in Rangoon July 15. As Burma launches its 'Visit Myanmar (Burma) Year'  later this year,  the ruling military government is speeding up the constructions of new buildings, making new roads and renovating pagodas to attract tourists coming for the four-month long tourism promotion.          aw/Photo by Apichart Weerawong          REUTERS

ក្រុមហ៊ុនវិនិយោគកំពុងតែចូលមកប្រទេសមីយ៉ាន់ម៉ាដើម្បីឆ្លើយតបនឹងតម្រូវការគេហដ្ឋានទំនើបៗ និងអគារ ការិយាល័យមួយចំនួន។ ប៉ុន្តែបើទោះបីជាការលក់អចលនទ្រព្យនៅតែមានតម្លៃខ្ពស់ក៏ដោយ ក៏ទីផ្សារនេះត្រូវបានគេចាត់ទុកថាធ្លាក់ចុះសម្រាប់ឆ្នាំ២០១៥ដែរ។

លោក U Yan Aung អគ្គនាយកសាងសង់ប្រចាំតំបន់អាស៊ីបានមាន ប្រសាសន៍ថា ទីផ្សារអចលនទ្រព្យបានធ្លាក់ចុះក្នុងឆ្នាំ២០១៥ លឿនជាងទីផ្សារ កាលពី ៥ឆ្នាំមុន។ តម្លៃជាទូទៅនៃគេហ ដ្ឋាន និងអាផាតមិនបានធ្លាក់ចុះជាង ១០ភាគរយ ហើយនៅក្នុងតំបន់មួយចំនួន ធា្លក់ចុះជាងនេះទៅទៀត។

លោកបានបន្ថែមទៀតថា មិនត្រឹមតែទីផ្សារលក់អចលនទ្រព្យបានធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទីផ្សារសាងសង់ទៀតផង ។ ទីផ្សារសាងសង់មាន កម្រិតខ្លាំងចាប់តាំងពីឆ្នាំ២០០០ ប៉ុន្តែក៏បានធ្លាក់ចុះវិញក្នុងឆ្នាំ២០០១។

ទីផ្សារលក់ទុកជាមុន( presale market) ដែលជាផ្នែកមួយនៅក្នុងវិស័យអចលនទ្រព្យ ហើយបានកើនឡើងក្នុង ពេលថ្មីៗនេះ នោះក៏បានធា្លក់ចុះផងដែរក្នុងឆ្នាំ២០១៥នេះ។ ទីផ្សារនេះស្ទើតែឈប់ដំណើរការក្នុងឆ្នាំ២០១។

ទីផ្សារលក់ទុកជាមុននេះមិនសូវ ល្បីល្បាញទេនៅប្រទេសជាច្រើនទៀតក្នុង ពិភពលោក ប៉ុន្តែវាល្បីណាស់នៅក្នុងការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ លោកបានបន្តថា បើទោះបីជាទីផ្សារនេះធ្លាក់ចុះក៏ដោយក៏ការធ្លាក់ចុះនេះមិនធ្ងន់ធ្ងរប៉ុន្មានដែរ។ លោកបានបញ្ជាក់ថា អ្នកវិនិយោគក៏មិនសូវចាប់អារម្មណ៍តម្លៃនេះក៏បានធ្លាក់ចុះ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយតម្លៃធ្លាក់ចុះតែ១០ភាគរយ ប៉ុណ្ណោះ។វាប្រហែលជាថា ម្ចាស់គម្រោង មួយចំនួនមិនអាចលក់អាផាតមិនរបស់ខ្លួនក្នុងតម្លៃដ៏ទាបដោយសារតែគ្មានទីផ្សារសម្រាប់ពួកគេ។

កាលពីឆ្នាំមុនគឺជាពេលវេលាដ៏លំបាកសម្រាប់ម្ចាស់គម្រោងទាំងនោះ។ គណៈកម្មាធិការអភិវឌ្ឍន៍ទីក្រុង Yangon បានដាក់ចេញច្បាប់ជាច្រើនសម្រាប់ម្ចាស់ គម្រោង ហើយបានបង្កើននូវប្រាក់កម្ចី ដើម្បីទទួលបាននូវអាជ្ញាបណ្ណ ។

លោកក៏បានបន្ថែមដែរថា ម្ចាស់ គម្រោងមួយចំនួនបានបញ្ឈប់ការងារ ពីព្រោះតែច្បាប់របស់គណៈកម្មាធិការនេះមានច្រើនពេក ដែលពួកគេមិនអាចអនុវត្ត​តាមបាន។ បើទោះបីជាយ៉ាងណាក៏ដោយវិស័យសំណងនេះត្រូវតែមានច្បាប់សម្រាប់គ្រប់គ្រង ហើយពួកគេត្រូវតែផ្សារភ្ជាប់ទៅ​នឹងច្បាប់ទាំងអស់នោះដែរ។

កម្ចីសម្រាប់ទទួលបានអាជ្ញាបណ្ណរបស់ម្ចាស់គម្រោងបានកើនឡើង ពី ៥លានយ៉ាត (Kyat) ទៅ២០លានយ៉ាតសម្រាប់ម្ចាស់គម្រោងតូច។ ពី ២០ទៅ៥០លានយ៉ាតសម្រាប់ គម្រោងធំ។ ដូចនេះម្ចាស់គម្រោងមួយចំនួនបានជួបបញ្ហាលំបាកក្នុងវិស័យហិរញ្ញវត្ថុ។

...

លោកបានបញ្ជាក់ថា កង្វះនូវ វិស័យហិរញ្ញវត្ថុធនាគារក៏បានធ្វើឱ្យមានការប្រែប្រួលចំពោះទីផ្សារអចលនទ្រព្យ ផងដែរ។ ម្ចាស់គម្រោងមួយចំនួនមាន ប្រសាសន៍ថា ដើម្បីជួយគាំទ្រការសាងសង់គេហដ្ឋានថ្មី ពួកគេគួរតែអាចខ្ចីប្រាក់ពីធនាគារបាន ។ អ្នកទិញគួរតែមានលទ្ធភាពខ្ចីក្នុងរយៈពេលយូរពីធនាគារផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print