ភ្នំពេញៈ នេះជាលើកទី២ បន្ទាប់ពីលោក គួច ចំរើន ធ្លាប់ប៉ាវបាយថ្ងៃត្រង់ដល់អ្នករត់ម៉ូតូឌុប ស៊ីក្លូរ និងប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានកន្លងទៅ លោកអភិបាលនៃគណអភិបាលខណ្ឌដូនពេញបានទទួលទានអាហារពេលថ្ងៃ យ៉ាងឆ្ងាញ់ម្ដងទៀតជាមួួយនិងកុមារពិការភ្នែក គរថ្លង់ជិនត១០០នាក់ ប្រកបដោយបរិយាកាសរីករាយ ស្និតស្នាលនិងបង្ហាញពីកាយវិការស្រឡាញ់ យកចិត្តទុកដាក់ លើទឹកចិត្ត លើកកម្ពស់ និងជួយដល់សង្គមលើការងារមនុស្សធម៌។
លោក គួច ចំរើន បានលើកឡើងយ៉ាងដូច្នេះថា “ថ្ងៃនេះ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ខ្ញុំកំពុងតែដើរមើល កំលាំងប្រជាការពារ កាត់ត្រែង និងលាងច្រាំងទន្លេ ចៃដន្យ បានជួប កុមារពិការភ្នែក គថ្លង់ ចំនួន ១៨៥នាក់ មកពីខេត្តកំពង់ចាម មកលេង ព្រះបរមរាជវាំង រួចមកញាំអាហារថ្ងៃត្រង់នៅលើវេទិការ អុំទូក ឆ្លៀតចូលជួបពួកគាត់ មានតែទឹកក្រូចជូនពួកគាត់ម្នាក់មួយកំប៉ុងប៉ុណ្ណោះ៕
...
ដោយ៖ សុខ ខេមរា