ទីតាំងទាហានអាកាស Bagram គឺជាទីតាំងធំបំផុតរបស់កម្លាំងអាមេរិក និងណាតូស្ថិតនៅភាគកណ្តាលនៃប្រទេសអាហ្វហ្គានីស្ថានរងការវាយប្រហារដោយរ៉ុក្កែត។
មន្ត្រីប្រចាំខេត្ត Parwan ដែលមានទីតាំងទាហានអាកាសអាមេរិកបានឲ្យដឹងថា ទីតាំងយោធាធំបំផុត របស់អាមេរិក និងណាតូ រងការវាយប្រហារដោយរ៉ុក្កែតនៅថ្ងៃទី១៩ខែធ្នូនេះ។
អ្នកនាំពាក្យមន្ត្រីខេត្ត Parwan បានឲ្យដឹងថា មានរ៉ុក្កែតដល់ទៅ៤ដើម បានវាយប្រហារចំទីតាំងទាហានអាកាសរបស់អាមេរិក។ ជាមួយគ្នានោះប្រព័ន្ធការពារប្រចាំនៅអាហ្វហ្គានីស្ថាន បានវាយស្ទាក់កម្ទេចបានរ៉ុក្កែត ៦ដើម ។
កម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ក៏បានរកឃើញមីស៊ីល១០ដើមប្រភេទBM-12 បានដាក់លើជើងទម្ររួចរាល់ត្រៀមបាញ់ប្រហារ។ រ៉ុក្កែតដែលបាញ់ទៅលើទីតាំងទាហានអាមេរិក គឺបាញ់ចេញពីតំបន់Kalandarkhil ។
សារព័ត៌មានPajwokបានដកស្រង់ សេចក្តីប្រកាសរបស់ទីបញ្ជាការ របស់ណាតូ ប្រចាំនៅអាហ្គានីស្ថាន បានបញ្ជាក់ថា«តាមព័ត៌មានជាបឋម មិនមានទាហានស្លាប់ឬរងរបួសក្នុងការវាយប្រហារនោះឡើយ។ ចំណែអាកាសយានដ្ឋានសម្រាប់យន្តហោះចម្បាំងហោះហើរក៏មិនខូចខាតនោះដែរ»។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួននៅឡើយទេ ។
កន្លងមកក៏បានការវាយប្រហារដោយរ៉ុក្កែត ទៅលើទីតាំងយោធាអាមេរិក នៅខេត្តDeir ez-Zor ប្រទេសស៊ីរីផងដែរ ដោយការវាយប្រហារសំដៅទីតាំងរបស់អាមេរិក នៅក្បែរអណ្តូងប្រេងAl-Omar៕
រូបភាព៖ minh họa