សារសម្លេង សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនបងប្អូនជនរួមជាតិ នាល្ងាចថ្ងៃ២០ ខែធ្នូ ឆ្នាំ ២០២០ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ១៩នៅក្នុងប្រទេសថៃ រួមទាំងណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការដើម្បីទប់ស្កាត់បង្កាជម្ងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ,សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើសារជាសំឡេង អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ១៩នៅក្នុងប្រទេសថៃ រួមទាំងបានធ្វើការណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការដើម្បីទប់ស្កាត់បង្កាជម្ងឺកូវីដ១៩។ ក្នុងនោះសម្ដេចមានប្រសាសន៍ថា បងប្អូនជនរួមជាតិជាទីស្រឡាញ់ ថ្ងៃនេះគឺខ្ញុំព្រះករុណាខ្ញុំ ផ្ញើសារបន្ទាន់សម្រាប់ផ្ដល់ជូន ប្រគេនជូនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ទាក់ទងទៅនឹង ការផ្ទុះឡើងនូវការឆ្លងជាសហគមន៍ covid-19 នៅប្រទេសថៃ ដែលគិតមកដល់ពេលនេះមានចំនួន៥៧៦នាក់ ក្នុងពេលមួយថ្ងៃ ហើយក្នុងតំបន់១ ។

សម្ដេចបានមានប្រសាសន៍ថា , សភាពការណ៍កើតនៅប្រទេសថៃមិនជាធ្ងន់ធ្ងរនោះទេ បើប្រៀបធៀបទៅនឹងប្រជាជនរហូតមានទៅដល់ ជាង៦០លាន នាក់ ។ ប៉ុន្តែបញ្ហាកើតឡើងនៅក្នុងប្រទេសថៃ បានកើតឡើងសម្រាប់ជាការភ័យខ្លាច ដល់កម្មករ កម្មការិនីដែលកំពុងធ្វើការនៅប្រទេសថៃ។ ក្នុងសភាពការណ៍បែបនេះខ្ញុំព្រះករុណាខ្ញុំ សូមធ្វើការអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ សូមទុកចិត្តលើរាជរដ្ឋាភិបាលថៃ ដែលនឹងគ្រប់គ្រងនូវសភាពការណ៍បែបនេះ ហើយរឿងបែបនេះព្រះរាជាណាចក្រថៃក៏មានបទពិសោធន៍ ការគ្រប់គ្រងសភាពការណ៍នេះ បានល្អ។ មកទល់នឹងពេលនេះប្រទេសថៃទើបនឹងមានអ្នកឆ្លងចំនួន ៤៩០៧នាក់ ហើយអ្នកស្លាប់មានត្រឹមតែ ៦០ នាក់ប៉ុណ្ណោះ។ ដែលអាចចាត់ទុកថាជាប្រទេសគ្រប់គ្រងបានល្អ ។ សម្ដេចសង្ឃឹមថាបងប្អូន កម្មករ កម្មការិនី របស់យើងដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ជឿទុកចិត្តទៅលើសមត្ថភាពក្នុងការដោះស្រាយ របស់រាជរដ្ឋាភិបាលថៃ សមត្ថកិច្ចថៃ ដែលធ្វើការនៅទីនោះ។ មិនគួររត់ ពីប្រទេសថៃ ពេលដែលថៃកំពុងមានការលំបាក ដូចជាខ្ញុំព្រះករុណាខ្ញុំធ្លាប់បាននិយាយរួចមកហើយថា, “ស្រឡាញ់គ្នាក្នុងគ្រាក្រ រាប់អានមិត្តល្អក្នុងគ្រាលំបាក” ដូច្នេះយើងគួរស្ថិតនៅទីនោះ ម្ខាងគឺដើម្បីរក្សា ការពារខ្លួននៅនឹងកន្លែង ដែលជាការការពារខ្លួនក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថៃ ផ្ដល់លទ្ធភាពក្នុងការព្យាបាល។ និងមួយផ្នែកទៀត បើមានការចាកចេញ អាចនឹងនាំចូលមកកាន់ប្រទេសកម្ពុជាយើង ។ សម្ដេចបានបន្តថា នេះជាការអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី កំពុងរស់នៅក្នុងប្រទេសថៃ មានការភ័យខ្លាច ។

សម្តេចក៏សូមអំពាវនាវចំពោះ ឪពុកម្ដាយ ប្ដី ប្រពន្ធ កូន ដែលមានអ្នកបានទៅធ្វើការនៅក្នុងប្រទេសថៃ មេត្តាលើកទឹកចិត្តពួកគាត់ អោយនៅទីនោះបន្តទៀត ដើម្បីខិតខំធ្វើយ៉ាងណា រក្សាឲ្យបាននូវការងារធ្វើរបស់យើង ហើយសង្ឃឹមថាបងប្អូនយើងបន្តធ្វើការនៅទីនោះ ដោយសារប្រជាជនថៃមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា ។ ចំពោះការចាកចេញពីកន្លែងមួយ ទៅកន្លែងមួយមិនមែនជាការល្អនោះទេ។ 

សម្ដេចក៏បានបញ្ជាក់ផងដែរថា នៅក្នុងពេលនេះបងប្អូនមួយចំនួនដែលចង់ចូលទៅក្នុងប្រទេសថៃ ដោយស្របច្បាប់ក្តី ឬមិនស្របច្បាប់ក្តី ក៏សុំពន្យារនៃការចូល  បើសិនជាចូលទៅវាចាំបាច់ណាស់ត្រូវ ទោះជាស្របច្បាប់ក៏ត្រូវធ្វើច័ត្តឡីស័ក ១២ថ្ងៃ ហើយបើឆ្លងដែនខុសច្បាប់ ក៏ត្រូវអាជ្ញាធរសមត្ថកិច្ចថៃបញ្ជូនមកវិញ។ ហើយដែលក្នុងនោះសម្ដេចក្រឡាហោមសខេង បានប្រាប់ទៅអាជ្ញាធរខេត្តនៅទីនោះ ធ្វើការជាមួយនឹងអាជ្ញាធរថៃ ហើយឲ្យភាគីថៃមើលការខុសត្រូវក្នុងការចូលទៅ ទាំងការធ្វើចត្តាឡីស័ក និងការចំណាយ រាប់ទាំងផលប្រយោជន៍ដែលកម្មករ កម្មការិនី បាន នៅពេលមានជំងឺ ។ សម្ដេចបន្តថា ការអំពាវនាវរបស់ខ្ញុំទៅកាន់បងប្អូន កម្មករ កម្មការិនី ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋ ត្រៀមឆ្លងទៅប្រទេសថៃ ត្រូវផ្អាកខណៈកាលៈទេសៈកំពុងតែកើតមានបែបនេះ។

សម្ដេចបានគូសបញ្ជាក់ទៀតថា, ខ្ញុំបានធ្វើការពិភាក្សាជាមួយនឹងក្រសួងសុខាភិបាល ជាមួយនឹងសម្ដេចក្រឡាហោមសខេង ជាមួយនឹងការចេញ ផ្នែកការពារជាតិ គឺអគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្វើយ៉ាងណារៀបចំ ឲ្យមានការធ្វើចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនប្រទេសថៃ ។ ហើយថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំក៏បានបញ្ចេញថវិកា បន្ថែម ទៅកាន់ខេត្តនៅជាប់ព្រំដែននោះ ក្នុងមួយខេត្តបន្ថែមចំនួន ៥០លានរៀល មានន័យថាបន្ថែមពីលើប្រាក់ដែលមានពីមុន ដើម្បីឲ្យខេត្តនៅតាមព្រំដែនមានលទ្ធភាព ។ ហាមដាច់ខាតមិនឱ្យចូលក្នុងប្រទេស។ ដោយគ្មានការយកសំណាក ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ។ ដូច្នេះបងប្អូនដែលកំពុងរស់នៅក្នុងប្រទេសថៃ ត្រឡប់មកវិញ ក៏មិនត្រូវត្រឡប់មកវិញភ្លាមនោះដែរ សំខាន់ទៅធ្វើចត្តាឡីស័កនៅតាមព្រំដែន។ 

សម្ដេចតេជោ ហ៊ុនសែន បញ្ជាក់ថា តាមការបញ្ជាក់ពីលោកអគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនរថយន្តទាំងយប់នេះ ទៅកាន់ច្រកដូង អូរស្មាច់  ប៉ោយប៉ែត ប្រមាណជា៧០ គ្រឿង ដើម្បីត្រៀមក្នុងការដឹកជញ្ជូនក្នុងករណីលើសពីលទ្ធភាព ការធ្វើចត្តាឡីស័កនៅតាមព្រំដែន គឺមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមកពីប្រទេសថៃ អាចធ្វើដំណើរតាមឡានតាក់ស៊ី តាមធ្យោបាយផ្សេងៗ ដ

ែលមិនបានធ្វើការគ្រប់គ្រង ពីអាជ្ញាធរសមត្ថកិច្ច។ ព្រោះអាចឱ្យមានករណីឆ្លងជាសហគមន៍ ។ ដូច្នេះកងទ័ពមានភារកិច្ចទទួលបន្ទុក ក្នុងការដឹកជញ្ជូន ទាំងអស់នោះ។ 

កងទ័ពទាំងអស់ ជាមួយនឹងនគរបាលតាមព្រំដែន កម្លាំងកងរាជអាវុធហត្ថ តាមបណ្ដាច្រកទាំងអស់នោះ ត្រូវសហការគ្នាអោយបានល្អ។

សម្ដេចបានរំលឹកថា យើងមានបទពិសោធន៍ច្រើន យើងត្រូវធ្វើតាមទម្លាប់ដូចកាលសម័យខែមេសា បង្រួញច្រកទាំងអស់ ឱ្យមកនៅមានត្រឹមបីច្រក ឱ្យមានការយល់ស្របពីសាមីខេត្ត នឹងសហការជាមួយនឹងនគរបាលព្រំដែន កម្លាំងកងរាជអាវុធហត្ថ ជាពិសេសនគរបាលអន្តោប្រវេសន៍នេះតែម្ដង។ ឱ្យច្រកទាំងនោះ មានត្រឹមតែ ៣ច្រក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ការដឹកជញ្ជូន  ដូចមានត្រឹមតែច្រកអូស្មាច់ ប៉ោយប៉ែត ច្រកដូង ពេលនេះរថយន្តរបស់កងទ័ពកំពុងតែចេញដំណើរទៅហើយ។ 

សូមបញ្ជាក់ថា សាររបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពី ប្រទេសថៃ តែក្នុងមួយថ្ងៃមានអ្នកឆ្លង covid-19 ចំនួន៥៧៦ នាក់។ ហើយសារជាសំឡេងលើ page ផ្លូវការរបស់សម្ដេចមានរយៈពេលជាង 20 នាទី៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print