អគារការិយាល័យនៅទីក្រុងបាងកកមានតម្រូវការខ្ពស់ក្នុងឆ្នាំ២០១៦

ចែករំលែក៖

building2

អ្នកពិគ្រោះយោបល់ផ្នែកអចលនទ្រព្យបានឱ្យដឹងថា អគារការិយាល័យ ប្រភេទ Grade-A នៅក្នុងសង្កាត់ពាណិជ្ជ កម្មនៃទីក្រុងបាងកកនឹងនាំមកនូវអត្រាកើនឡើងខ្ពស់ជាងមុននៅក្នុងវិស័យ អចលនទ្រព្យសម្រាប់ឆ្នាំក្រោយ។
ជាងនេះទៅទៀតនោះ ការជួលប្រចាំខែនឹងកើនឡើងជាង១,០០០បាតក្នុងមួយម៉ែត្រការ៉េដោយសារតែតម្រូវការដ៏ ខ្លាំង និងការផ្គត់ផ្គង់ថ្មីៗនៅមានកម្រិត។

លោក Surachet Kongcheep នាយកស្រាវជ្រាវផ្នែកពិគ្រោះយោបល់ វិស័យអចលនទ្រព្យថៃបានឱ្យដឹងថា តម្រូវ ការដ៏ខ្លាំងសម្រាប់អគារការិយាល័យដែលចង់បានពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិនឹងបន្តកើនឡើងក្នុងឆ្នាំក្រោយ។

ក្នុងឆ្នាំនេះ អគារការិយាល័យថ្មីៗដែលមានប្រមាណជា៩៦,៤៥០ម៉ែត្រការ៉េត្រូវបានបំពេញ ខណៈដែលតម្រូវការថ្មីៗអំឡុងត្រីមាសដំបូងនៃឆ្នាំនេះ មានចំនួន សរុបប្រមាណជាង ១៤០,០០០ ម៉ែត ្រការ៉េ ។ តម្រូវការអគារការិយាល័យថ្មី សម្រាប់ពេញមួយឆ្នាំនេះ ត្រូវបានរំពឹងថា នឹងកើនឡើងលើស ១៦០.០០០ម៉ែត្រ ការ៉េ។

នាពេលបច្ចុប្បន្ននេះ អត្រាកាន់ កាប់ការិយាល័យប្រភេទ Grade-A ក្នុងសង្កាត់ពាណិជ្ជកម្មក្នុងក្រុងបាងកកកើនឡើងជាង ៩១ភាគរយ ដែលធ្វើឱ្យអត្រាប្រចាំខែកើនឡើងជាង ៩០០បាតក្នុង មួយម៉ែត្រការ៉េ ។

ម្ចាស់អគារការិយាល័យជាច្រើនបានកែប្រែអត្រាជួលឡើងវិញ ដោយ មានតម្លៃជាង ១.០០០បាតក្នុងមួយខែ។ លោកស្រី Risinee Sarikaputra នាយកនិងជាប្រធានស្រាវជ្រាវផ្នែកអចលនទ្រព្យKngiht Frank Chartered នៅប្រទេស ថៃបានមានប្រសាសន៍ថា សកម្មភាព ទីផ្សារជួលអគារការិយាល័យប្រភេទ Grade-A ក្នុងឆ្នាំនេះមានផលល្អ ដោយសារតែអត្រាកាន់កាប់អគារនេះកើនឡើងជាងមុន។

ឆ្នាំក្រោយនេះនឹងមានការិយាល័យថ្មីបន្ថែមប្រមាណជា ១៩៥,២៤៥ ម៉ែត្រការ៉េទៀត ដែលត្រូវបានបន្ថែមទៅលើការផ្គត់ផ្គង់ ។ អគារប្រមាណជា ១៤៧,១៥០ ម៉ែត្រការ៉េនឹងស្ថិតក្រៅតំបន់ពាណិជ្ជកម្មខណៈដែលអគារទំហំប្រមាណ ជា៤៨,០៩៥ម៉ែត្រការ៉េនឹងស្ថិតក្នុងតំបន់ពាណិជ្ជកម្មនេះ។

លោកស្រី Risinee បានបន្ថែម ទៀតថា ទិន្នាការទីផ្សារការិយាល័យទាំងមូលនឹងល្អ។ តម្លៃនៃការជួលទំនងជាកើនឡើងដោយសារតែការផ្គង់ផ្គង់អគារមានកម្រិតទាប។ កំណើនជាមធ្យមនៃអគារ ការិយាល័យនេះត្រូវបានគេប៉ាន់ស្មានថានឹងមានចន្លោះពី ២០០,០០០ ម៉ែត្រការ៉េ ទៅ ៣០០,០០០ម៉ែត្រការ៉េ ខណៈដែល អគារដែលមានស្រាប់គឺ​ មានចំនួន ៣០០,០០០ម៉ែត្រការ៉េ ។

...

លោកស្រីបានបន្តនិយាយថា ឆ្នាំ២០១៦នឹងក្លាយជាឆ្នាំដ៏សម្រាប់ម្ចាស់ដី ឬម្ចាស់អគារ ដោយសារតែពួកគេនឹង មានអំណាចតថ្លៃនៅពេលដែលមានការចរចាជាមួយនឹងអ្នកជួល ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print